គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី ការិយាល័យមេធាវី នីត្តា និង សហការី
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី ការិយាល័យមេធាវី នីត្តា និង សហការី
នាព្រឹក ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយពី ការិយាល័យមេធាវី នីត្តា និង សហការី នូវ អង្ករចំនួន ២០០ គីឡូ ទឹកសុទ្ធចំនួន ១០ កេស នំចំនួន ២ កេស ទឹកដោះគោ ចំនួន ១ កេស មីចំនួន ២ កេស និងសំឡីអនាម័យចំនួន ១ កេស។ លោកប្រធានបានថ្លែងអំណរគុណ ការិយាល័យមេធាវី នីត្តា និង សហការី ដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ លោកស្រីមេធាវី បុល សាន់នីត្តា ប្រធានការិយាល័យមេធាវី នីត្តា និងសហការី និងក្រុមការងារ សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070