គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលជំនាញជំនួយការមេធាវី វគ្គទី២

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលជំនាញជំនួយការមេធាវី វគ្គទី២


នារសៀល ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយពីសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលជំនាញជំនួយការមេធាវី វគ្គទី២ នូវអង្ករចំនួន ២ តោន និងថវិកាចំនួន ១,២០០,០០០ (មួយលានពីរសែន) រៀល។ លោកប្រធានបានថ្លែងអំណរគុណ សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលជំនាញជំនួយការមេធាវី វគ្គទី២ ដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ សិក្ខាកាមទាំងអស់ សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។

P1 603952002 1411157437470140 5293233708501671665 n

P2 604974695 1411157514136799 1368832788374348010 n

P2 605708009 1411157594136791 1386634492264762360 n

P4 605752985 1411157567470127 4914084601488638385 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top