

សេចក្ដីសម្រេចស្ដីពីកាតព្វកិច្ចបង់ប្រាក់របស់បេក្ខជនដែលត្រូវបានក្រុមប្រឹក្សាគណៈមេធាវីសម្រេចឱ្យចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសឲ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី១៨
សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសឲ្យចូលរៀនវិជ្ជាជីវៈមេធាវីជំនាន់ទី១៨
================
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី(ម.ប.វ.ម) មានកិតិ្តយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថាៈ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលម៉ាស់ចំនួន៤០ប្រអប់ ពីលោកមេធាវី ចេង ប៉េងហាប់ និងសហការី
នៅព្រឹកថ្ងៃអង្គារ ១រោចខែមិគសិរ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលម៉ាស់ចំនួន៤០ប្រអប់ ពីលោកមេធាវី ចេង ប៉េងហាប់ និងសហការី។

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណខន្តសពរបស់ឧបាសក ឈរ ជាង ដែលត្រូវជាឪពុករបស់លោកមេធាវី ឈរ លីថៃ សមាជិកក្រុមប្រឹក្សាគណៈមេធាវី
នៅល្ងាចថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិច្ចសម្ភាសជាមួយទូរទស្សន៍បាយ័នស្តីពីតួនាទីរបស់មេធាវី និងទឹសដៅការងាររបស់គណៈមេធាវី នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណឹងមរណភាព

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
==================================
ថ្ងៃ ពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២០
បន្ទាប់ពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានសារព័ត៌មាននិងវិទ្យុបរទេសមួយ បានផ្សាយខុសពីការពិតទាក់ទងនឹងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈមេធាវីនេះ។

សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារក្តីជូនជនជាប់ចោទ
សេចក្តីប្រកាសព័ត៌មានស្តីពីការចាត់តាំងមេធាវីការពារក្តីជូនជនជាប់ចោទ
=======================================
ថ្ងៃ អង្គារ ៩ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់តាំងមេធាវីចំនួន ៦ រូប គឺលោកមេធាវី យុង ផានិត លោកស្រីមេធាវី ស៊ិន សុវ៉ន លោកមេធាវី ឆែ វិបុល លោកមេធាវី ជុំ អ៊ៀក លោកមេធាវី ញ៉ ញេន និងកញ្ញាមេធាវី លី រតនា ដើម្បីការពារក្តីដោយមិនយកកម្រៃដល់ជនជាប់ចោទក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញចំនួន ៥ គឺសំណុំរឿងលេខ ៨៨៧ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សំណុំរឿងលេខ ១១៤០ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សំណុំរឿងលេខ ៦០០៥ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ សំណុំរឿងលេខ ៦៧២៥ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងសំណុំរឿងលេខ ៧៨១៨ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជនជាប់ចោទទាំងនោះត្រូវបានចោទប្រកាន់ពី បទរួមគំនិតក្បត់ បទញុះញង់ឱ្យមានភាពធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់។ ការចាត់តាំងនេះ ធ្វើឡើងតាមការស្នើសុំពីសាលាដំបូងរាជធានីភ្នំពេញ ក្នុងគោលបំណងការពារសិទ្ធិជនជាប់ចោទស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងក្រមនីតិវិធីព្រហ្មទណ្ឌ។
ជំពូករង
ទំនាក់ទំនងសង្គម
Facebook
LinkIn
Twitter
RSS
Google+
អាស័យដ្ឋាន

