ប្រធានគណៈមេធាវី
មេធាវី លី ច័ន្ទតុលា
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
១. ប្រវត្តិរូបសង្ខេប
លោកមេធាវី លី ច័ន្ទតុលា អត្តលេខ ៥៨១ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៨ នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសច្ចាប្រណិធាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨។ លោកមេធាវី លី ច័ន្ទតុលា ចេះភាសាចំនួន៣ គឺ ភាសាខ្មែរ បារាំង និងអង់គ្លេស។
២. ការសិក្សា និងសញ្ញាប័ត្រ
- ១៩៩៥‑១៩៩៩ សញ្ញាបត្របរិញ្ញាបត្រនីតិឯកជន នៅសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា
- ១៩៩៩‑២០០០ សញ្ញាបត្របរិញ្ញាបត្រនីតិឯកជន នៅសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង
- ២០០០‑២០០១ សញ្ញាបត្រ Maîtrise នៃនីតិឯកជន (Maîtrise de droit privé) នៅសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង
- ២០០១‑២០០២ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នីតិជំនួញ (DEA de Droit des Affaires) នៅសាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេសបារាំង
៣. បទពិសោធន៍ការងារ
- ពីខែតុលាឆ្នាំ២០២០ រហូតដល់បច្ចុប្បន្នៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
- ពីខែកុម្ភៈ ២០០៩ រហូតដល់បច្ចុប្បន្នៈ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី
- ពីខែមេសា ២០០៨ រហូតដល់បច្ចុប្បន្នៈ មេធាវី និងជាប្រធានក្រុមហ៊ុនមេធាវី អេស.វី.ភី
- ពីខែមីនា ២០១៩ រហូតដល់បច្ចុប្បន្នៈ មេធាវីរាជរដ្ឋាភិបាល
- ពីខែវិច្ឆិកា ២០០២ រហូតដល់បច្ចុប្បន្នៈ សាស្ត្រាចារ្យច្បាប់នៅតាមសាកលវិទ្យល័យនានា និងមជ្ឍមណ្ឌលបណ្តុះបណ្តាលមេធាវី
- ពីខែវិច្ឆិកា ២០១៥ រហូតដល់បច្ចុប្បន្នៈ សមាជិកក្រុមការងារជាន់ខ្ពស់កម្ពុជា‑អាមេរិក សម្រាប់កិច្ចសន្ទនាអំពីភាពប្រកួតប្រជែងនិងកំណើនសេដ្ឋកិច្ច
- ពីខែឧសភា ២០១៦ រហូតដល់បច្ចុប្បន្នៈ សមាជិកក្រុមការងារជំនាញដើម្បីធ្វើការសិក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងវិនិយោគទ្វេរភាគី កម្ពុជា‑អាមេរិក
- ពីខែតុលា ២០១២ - ខែតុលា ២០១៥: សមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៧
- ពីខែវិច្ឆិកា ២០០៦ ‑ ខែមករា ឆ្នាំ២០១៥: ក្រឡាបញ្ជីសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
- ពីខែវិច្ឆិកា ២០០៩ រហូតដល់២០១៦: សមាជិកស្ថាបនិកនិងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមច្បាប់ការងារអាស៊ី Asian Society of Labor Law
- ខែសីហា ២០០៦: ទីប្រឹក្សារបស់អង្គការអ្នកប្រើប្រាស់អន្តរជាតិ Consumer International មានទីតាំងនៅប្រទេសម៉ាឡេស៊ី
- ពីខែកក្កដា ២០០៥ ‑ ខែកក្កដា ២០០៧: សមាជិកនៃក្រុមការងារនៃច្បាប់និងគោលនយោបាយប្រកួតប្រជែង នៅក្រសួងពាណិជ្ជកម្ម និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែងនៅកម្ពុជា
- ០៦ កក្កដា ២០០៦: វិញ្ញាបនបត្រស្តីពី “ច្បាប់និងគោលនយោបាយការពារអ្នកប្រើប្រាស់” សហការរៀបចំដោយ UNCTAD និង Consumer International
- ១២‑១៥ ឧសភា ២០០៦: វិញ្ញាបនបត្រស្តីពី “ការបណ្តុះបណ្តាលគ្រូបង្គោល” រៀបចំដោយ East West Management Institute (EWMI)
- ០៣‑០៤ ឧសភា ២០០៦: អ្នកសម្របសម្រួល និងទទួលវិញ្ញាបនបត្រស្តីពី “ស្តង់ដាការងារអន្តរជាតិ” ក្រោមគម្រោង Launch Labor Project របស់អង្គការពលកម្មអន្តរជាតិ
- ១៨‑២១ វិច្ឆិកា ២០០៥: វិញ្ញាបនបត្រស្តីពី ការគ្រប់គ្រងគម្រោង Project Cycle Management and Logical Framework Approach under the Asia-Link Program
- ១២‑២៣ កញ្ញា ២០០៥: វិញ្ញាបនបត្រស្តីពី “ការបណ្តុះបណ្តាលគ្រូបង្គោល” របស់កម្មវិធី UNCTAD/ TRAINFORTRADE នៅប្រទេសកម្ពុជា និង ឡាវ
- មេសា‑ឧសភា ២០០៥: ទីប្រឹក្សាផ្នែកច្បាប់និងគោលនយោបាយប្រកួតប្រជែងរបស់ UNCTAD
- តុលា ២០០៣ ដល់ មករា ២០០៤: ទីប្រឹក្សាច្បាប់នៃក្រុមហ៊ុនសេវាកម្មគ្រប់គ្រងព្រលានយន្តហោះ (CAMS)