ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី» លើកទី៥

នារសៀល ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី» លើកទី៥

នារសៀល ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី «វេទិកាមេធាវី» លើកទី៥ ស្របតាមគោលនយោបាយ៨ចំណុច ក្រោមប្រធានបទ «រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពវិជ្ជាជីវៈមេធាវី» ដែលជាគំនិតផ្តួចផ្តើមដោយឯកឧត្តមផ្ទាល់។ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី១១ និងទី១២ ជាវាគ្មិនកិត្តិយស និងវត្តមានចូលរួមរបស់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី លោកអគ្គលេខាធិការរង ព្រមទាំងថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី មេធាវីសុក្រឹតការវគ្គទី៣ វគ្គទី៧ វគ្គទី៨ និងវគ្គទី៩ ផងដែរ។
កម្មវិធី «វេទិកាមេធាវី » លើកទី៥នេះ មានគោលបំណងសំខាន់ៗដូចជា៖
-ជម្រុញលើកទឹកចិត្តសហភាតាទាំងអស់ឱ្យចូលរួមក្នុងកិច្ចការលើកកម្ពស់ឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
-ចែករំលែកបទពិសោធន៍ការងារ ឧត្តមានុវត្តថ្មីៗក្នុងការប្រកបវិជ្ជាជីវៈមេធាវីពីប្រធានគណៈមេធាវី និងអតីតប្រធានគណៈមេធាវី។
-ទទួលមតិយោបល់ពីសហភាតាទាំងអស់ពាក់ព័ន្ធនឹងបញ្ហាប្រឈមនានាក្នុងការប្រកបវិជ្ជាជីវៈ។
-ទទួលបានធាតុចូលថ្មីៗនិងបន្ថែមទៀត ដើម្បីយកមកពិចារណាក្នុងការរៀបចំផែនការសកម្មភាពនាពេលខាងមុខ។
-បង្កើតបរិយាកាសសាមគ្គី និងភាពស្និទ្ធស្នាលរវាងប្រធានគណៈមេធាវី និងសហភាតាមេធាវី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!
 
1 296904392 8302230443182198 5279487556579209915 n
 
2 296860751 8302228609849048 5028521960704522366 n
 
3 296338329 8302228939849015 5690100807228275956 n
 
4 296442516 8302228846515691 2733006845579098025 n
 
5 296344913 8302229559848953 4301867277190367048 n
 
6 297282127 8302229459848963 2752566425890771022 n
 
7 296806625 8302229936515582 3696468067615568778 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top