កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ

[English Below]

កិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ


នារសៀល ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ នៃអគ្គលេខាធិការដ្ឋានគណៈមេធាវី បានរៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋាន ដឹកនាំដោយលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋាន ព្រមទាំងមានវត្តមានចូលរួមរបស់ អនុប្រធាន និងបុគ្គលិកចំណុះនាយកដ្ឋាន។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់នាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ដែលបានដាក់ចេញកន្លងមក មានដូចជា៖

១. ការងារពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យវិជ្ជាជីវៈមេធាវី

២. ការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

៣. ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងគណៈមេធាវី តាមបែបឌីជីថល

៤. ការរៀបចំសិក្ខាសាលា និងកិច្ចពិភាក្សានានា

៥. ការរៀបចំព្រឹត្តិបត្តិច្បាប់ និងព្រឹត្តិបត្រអេឡិចត្រូនិករបស់គណៈមេធាវី

៦. ការងារពាក់ព័ន្ធផ្សេងៗទៀត។


Meeting on Reviewing the Work Progress of the Department of Research, Publication and Dissemination


On the afternoon of Thursday, 28th May 2026, the Department of Research, Publication and Dissemination of the General Secretariat of the Bar Association organized a meeting to review the department’s work progress. The meeting was chaired by Attorney TEP Bophal, Director of the Department, with the participation of deputy directors and staff members of the department. The purpose of the meeting was to review and monitor the progress of the work carried out by the Department of Research, Publication and Dissemination, including:

1. Work related to updating information of members of the Bar Association and law offices

2. The development of the website and mobile application of the Bar Association of the Kingdom of Cambodia

3. The modernization of the Bar Association’s management system through digitalization

4. The organization of seminars and various discussion sessions

5. The preparation of the Bar Association’s legal bulletin and electronic newsletter

6. Other related work matters

A1 709166382 1535437611708788 5113413866140483730 n

A2 709844027 1535437755042107 3450076671782126536 n

A3 709636449 1535437938375422 7210543553541829640 n

A4 709024088 1535437951708754 1983828918353641105 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top