កិច្ចប្រជុំពាក់ព័ន្ធនឹងដំណើរការរៀបចំប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមបែបឌីជីថល-នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានការពារក្ដីជូនជនក្រីក្រ
កិច្ចប្រជុំពាក់ព័ន្ធនឹងដំណើរការរៀបចំប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមបែបឌីជីថល-នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានការពារក្ដីជូនជនក្រីក្រ
នាថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបកិច្ចប្រជុំជាមួយនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានការពារក្ដីជូនជនក្រីក្រ ពាក់ព័ន្ធនឹងដំណើរការរៀបចំប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមបែបឌីជីថល ដឹកនាំដោយ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ដោយមានវត្តមានចូលរួមរបស់ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងបុគ្គលិកចំណុះនាយកដ្ឋានទាំងបួន។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិនិត្យ និងពិភាក្សាលើបែបបទ និងលំហូរការងារប្រចាំថ្ងៃរបស់នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានការពារក្ដីជូនជកក្រីក្រ ដូចជា៖ - ការធ្វើចរន្តការឯកសារ
- ការរក្សាទុកឯកសារទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យ
- ការគ្រប់គ្រង និងប្រើប្រាស់មធ្យោបាយទំនាក់ទំនងរបស់គណៈមេធាវី
- ផលវិបាក បញ្ហាប្រឈម និងសំណូមពរមួយចំនួនសម្រាប់ការរៀបចំប្រពន្ធគ្រប់គ្រងថ្មីតាមបែបឌីជីថល គួរបញ្ជាក់ថា ការរៀបចំនេះ មានគោលបំណងធ្វើឱ្យការងាររបស់គណៈមេធាវី ពិសេសនាយកដ្ឋានទាំងបីខាងលើកាន់តែមានប្រសិទ្ធភាពដើម្បីឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងឆ្លើយតបទៅនឹងគោលនយោបាយរបស់ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមបែបឌីជីថល។
Meeting on the Development of the Bar Association’s Digital Management System – Department of Accounting and Finance, Department of Public Relations and International Cooperation, and Department of Legal Aid.
On Wednesday, May 20th, 2026, the Bar Association of the Kingdom of Cambodia, with the Department of Research, Publication and Dissemination serving as the coordinating unit, convened a meeting with the Department of Accounting and Finance, the Department of Public Relations and International Cooperation, and the Department of Legal Aid regarding the development of the Bar Association’s digital management system. The meeting was led by Attorney KIM Socheat, Secretary General of the General Secretariat of the Bar Association, and attended by department directors, deputy department directors, and staff from all fourth departments. The meeting primarily focused on reviewing and discussing the operational procedures and daily workflow of the Department of Accounting and Finance, the Department of Public Relations and International Cooperation, and the Department of Legal Aid, including: - Document workflow management - Storage of documents within the data base system - Management and utilization of the Bar Association’s communication channels - Challenges, obstacles, and recommendations related to the development of the digital management system It should be noted that this initiative aims to enhance the efficiency of the Bar Association’s operations, particularly within the three aforementioned departments, in order to facilitate more effective management and to align with the policy of the President of the Bar Association of the Kingdom of Cambodia on modernizing the Bar Association’s management system through digital transformation.




Facebook
LinkIn
Twitter
RSS
Google+