កិច្ចប្រជុំពាក់ព័ន្ធនឹងដំណើរការរៀបចំប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមបែបឌីជីថល-នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល

[English Below]

កិច្ចប្រជុំពាក់ព័ន្ធនឹងដំណើរការរៀបចំប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមបែបឌីជីថល-នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល


នាព្រឹក ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបកិច្ចប្រជុំជាមួយនាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ពាក់ព័ន្ធនឹងដំណើរការរៀបចំប្រព័ន្ធគ្រប់គ្រងគណៈមេធាវីតាមបែបឌីជីថល ដឹកនាំដោយ លោកមេធាវី គីម​ សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ដោយមានវត្តមានចូលរួមរបស់ប្រធាននាយកដ្ឋាន អនុប្រធានប្រធាននាយកដ្ឋាន និងបុគ្គលិកចំណុះនាយកដ្ឋានទាំងពីរ។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើការពិនិត្យ និងពិភាក្សាលើបែបបទការងារប្រចាំថ្ងៃរបស់នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ដូចជាការធ្វើចរន្តការឯកសារ ការរក្សាទុកឯកសារទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យ និងការពិនិត្យ និងធ្វើចរន្តការលើពាក្យសុំផ្សេងៗដូចជា៖

- ពាក្យសុំចុះបញ្ជី និងបន្តសុពលភាពការិយាល័យវិជ្ជាជីវៈមេធាវី

- ពាក្យសុំវិញ្ញាបនបត្រ និងបន្តសុពលភាពសមាជិកគណៈមេធាវី

- ពាក្យសុំផ្សេងៗ របស់សមាជិកគណៈមេធាវី ការពិនិត្យ និងពិភាក្សាលើចំណុចទាំងនេះ មានគោលបំណងកំណត់ទិសដៅការងារពាក់ព័ន្ធនឹងការៀបចំប្រព័ន្ធគ្រប់គ្រងរបស់នាយកដ្ឋានបុគ្គលិក និងរដ្ឋបាល តាមបែបឌីជីថល។ ការរៀបចំនេះ មានគោលដៅធ្វើឱ្យការងាររបស់គណៈមេធាវី ពិសេសនាយកដ្ឋានបុគ្គលិក និងរដ្ឋបាល កាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពងាយស្រួលជាងមុន​ ដើម្បីឆ្លើយតបនឹងតម្រូវការការងាររបស់គណៈមេធាវី ព្រមទាំងការផ្ដល់សេវាជូនដល់សមាជិកគណៈមេធាវី។


Meeting on the Development of the Bar Association’s Digital Management System – Department of Personnel and Administration


On the morning of Monday, May 18th, 2026, the Bar Association of the Kingdom of Cambodia, with the Department of Research, Publication and Dissemination serving as the coordinating unit, convened a meeting with the Department of Personnel and Administration regarding the process of developing the Bar Association’s digital management system. The meeting was led by Attorney KIM Socheat, Secretary General of the General Secretariat of the Bar Association, and attended by department directors, deputy department directors, and staff from both departments. The meeting focused primarily on reviewing and discussing the daily operational procedures of the Department of Personnel and Administration, including document workflow management, document storage within the data management system, and the review and processing of various applications, such as: Applications for registration and renewal of law office licenses Applications for certificates and renewal of Bar Association membership validity Other applications submitted by members of the Bar Association The review and discussions on these matters aimed to establish a clear direction for the development of a digital management system for the Department of Personnel and Administration. This initiative seeks to enhance the efficiency, transparency, and convenience of the Bar Association’s operations, particularly within the Department of Personnel and Administration, in order to better meet the operational needs of the Bar Association and improve service delivery to the members.

U1 703906910 1526869152565634 8416190975104295698 n

U2 702176938 1526869552565594 8924546901723128509 n

U3 702010120 1526869369232279 7508049378214855521 n

U4 703455806 1526869575898925 8677936599820036402 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top