កិច្ចពិភាក្សាស្ដីពីការរៀបចំបណ្ដឹងតបក្នុងសំណុំរឿងរដ្ឋប្បវេណី

[English Below]

កិច្ចពិភាក្សាស្ដីពីការរៀបចំបណ្ដឹងតបក្នុងសំណុំរឿងរដ្ឋប្បវេណី


នាថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ផ្អែកតាមកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធគណៈមេធាវីជប៉ុន ស្ថាប័នទាំងពីរបានរៀបចំនូវកិច្ចពិភាក្សាស្ដីពីបណ្ដឹងតបក្នុងសំណុំរឿងរដ្ឋប្បវេណី ដើម្បីប្រមូលធាតុចូលសម្រាប់ត្រៀមរៀបចំសិក្ខាសាលាជូនដល់សមាជិកគណៈមេធាវី។ កិច្ចពិភាក្សានេះ មានការចូលរួមពីក្រុមការងារបច្ចេកទេសរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារបច្ចេកទេសរបស់សហព័ន្ធគណៈមេធាវីជប៉ុន ព្រមទាំងមានការធ្វើបទបង្ហាញដោយលោកស្រីមេធាវី YOSHIKO HOMMA លោកមេធាវី KENICHI YASUDA និងលោកមេធាវី YOSHIKAZU ABE ដោយផ្ដោតសំខាន់លើលក្ខខណ្ឌនៃបណ្ដឹងតប ដូចជាអត្ថន័យនៃបណ្ដឹងតប កម្មវត្ថុនៃបណ្ដឹងតប ការដាក់ និងចាត់ចែងបណ្ដឹងតប និងការវិនិច្ឆ័យលើបណ្ដឹងតប។ បន្ថែមពីការពិភាក្សាលើចំណុចខាងលើនេះ កិច្ចពិភាក្សាបានបន្តការពិចារណាលើករណីសិក្សាដែលពាក់ព័ន្ធនឹងការធ្វើបណ្ដឹងតបនេះ ដោយមានការផ្លាស់ប្ដូរមតិយោបល់គ្នារវាងទស្សនៈរបស់អ្នកច្បាប់ជប៉ុន និងទស្សនៈអ្នកច្បាប់កម្ពុជា ក្នុងការដោះស្រាយករណីសិក្សានោះ ថាតើការធ្វើបណ្ដឹងតបនោះមានភាពត្រឹមត្រូវតាមច្បាប់សារធាតុឬទេ ហើយភាគីនៃបណ្ដឹងតបនោះត្រូវអនុវត្តសិទ្ធិទាមទាររបស់ខ្លួនយ៉ាងដូចម្ដេច។ កិច្ចពិភាក្សា ត្រូវបានបញ្ចប់ទៅតាមការគ្រោងទុក និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដែលស្របនឹងការចង់បានរបស់ស្ថាប័នទាំងពីរ ក្នុងការប្រមូលធាតុចូលដើម្បីនឹងរៀបចំសិក្ខាសាលារួមគ្នាលើប្រធានបទពាក់ព័ន្ធនឹងបណ្ដឹងតបនេះ នាពេលខាងមុខជូនដល់សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។


Discussion on the Preparation of Counterclaims in Civil Cases


On Thursday, 7th May, 2026, pursuant to the cooperation between the Bar Association of the Kingdom of Cambodia and the Japan Federation of Bar Associations, the two institutions jointly organized a discussion on counterclaims in civil cases​ to collect output for the upcoming seminar presented to BAKC's members. The discussion was attended by the technical working groups of both institutions and featured presentations by Attorney YOSHIKO HOMMA, Attorney KENICHI YASUDA, and Attorney YOSHIKAZU ABE mainly focused on the conditions of counterclaims, including the meaning of counterclaims, the subject matter of counterclaims, the filing and management of counterclaims, and judicial decisions relating to counterclaims. In addition to the above discussions, participants further examined case studies related to counterclaims. The session included an exchange of views between Japanese and Cambodian legal perspectives on how such cases should be resolved, particularly regarding whether the filing of the counterclaim was legally justified under substantive law and how the parties should exercise their rights of claim. The discussion concluded as planned and achieved notable results, in line with the objectives of both institutions to gather input for the preparation of a joint seminar on counterclaims to be organized in the future for members of the Bar Association of the Kingdom of Cambodia.

J1 687868424 1517023260216890 1947850707451379433 n

J2 692689185 1517023313550218 6025279080890619363 n

J3 688306803 1517023333550216 7400445211901111006 n

J4 691034584 1517023216883561 3758636727969735987 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top