កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៥)
កិច្ចប្រជុំអំពីការអភិវឌ្ឍគេហទំព័រនិងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (លើកទី៥)
នាព្រឹក ថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ជាសេនាធិការ បានរៀបចំកិច្ចប្រជុំលើកទី៥ ស្តីពីការអភិវឌ្ឍគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងមានការចូលរួមពីថ្នាក់នាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ជជែកពិភាក្សានិងទទួលយកមតិយោបល់ជាធាតុចូលពាក់ព័ន្ធទៅនឹងការរៀបចំមាតិកានៃគេហទំព័រ និងការបង្ហាញព័ត៌មាននៅក្នុងផ្នែក “សមាជិកភាព” នៃគេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់គណៈមេធាវី។ ការពិភាក្សាបានផ្តោតសំខាន់លើចំណុចដូចខាងក្រោម៖
១. របៀបរៀបចំ និងបង្ហាញព័ត៌មានសមាជិកមេធាវី
២. ការកំណត់ស្ថានភាពមេធាវី
៣. ការកំណត់កម្រិតនៃព័ត៌មានដែលត្រូវបង្ហាញជាសាធារណៈ និងព័ត៌មានដែលត្រូវបង្ហាញសម្រាប់តែសមាជិកគណៈមេធាវី
៤. ការរៀបចំ និងបង្ហាញព័ត៌មានអំពីការិយាល័យប្រកបវិជ្ជាជីវៈនិងការិយាល័យសាខា ជាអាទិ៍
Meeting on the Development of the BAKC Website and Mobile Application (5th Meeting)
On the morning of Friday, 13th March 2026, the Bar Association of the Kingdom of Cambodia through the Department of Research, Publication and Dissemination acting as the coordinating unit, organized the 5th meeting on the development of the Bar Association’s Website and Mobile App. The meeting was chaired by Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association of the Kingdom of Cambodia, and attended by the leaders of the General Secretariat of the Bar Association. The purpose of the meeting was to discuss and gather input regarding the organization of Website Menu and the presentation of information in the “Membership” Tab of the BAKC Website and Mobile App. The discussions mainly focused on the following points:
1. The organization and presentation of information on lawyer members.
2. The classification of lawyers’ status.
3. Determining the level of information to be made publicly available and the information accessible only to members of the Bar Association.
4. The organization and presentation of information on law offices and branch offices.




Facebook
LinkIn
Twitter
RSS
Google+