ពិធីបុណ្យមាឃបូជា ឆ្នាំ២០២៦
ពិធីបុណ្យមាឃបូជា ឆ្នាំ២០២៦
តបតាមការអញ្ជើញរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី វិច សុវាចា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំប្រតិភូគណៈមេធាវី ចូលរួមក្នុងពិធីបុណ្យមាឃបូជា ឆ្នាំ២០២៦ ដែលប្រារព្ធនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
Meak Bochea Ceremony 2026
In response to the invitation of the National Committee for Organizing National and International Festivals, on the morning of Monday, February 2nd, 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, designated Attorney VICH Soveacha, Member of the Bar Council, to lead a delegation of the Bar Association to attend the Meak Bochea Ceremony 2026. The ceremony was held at the compound of the front ordination hall of the Preah Maha Sakyamuni Chedi, Phnom Preah Reach Troap (Udong), Ponhea Leu District, Kandal Province, under the high presidency of His Excellency Santibandit NET Savoeun, Deputy Prime Minister, and the Lady, as the distinguished representative of Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia.




Facebook
LinkIn
Twitter
RSS
Google+