សូមអនុមោទនាពិធីបុណ្យ មាឃបូជា
សូមអនុមោទនាពិធីបុណ្យ មាឃបូជា
បុណ្យមាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នៅប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់។ ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ធំៗចំនួន៣គឺ៖
១- ការធ្វើចតុរង្គសន្និបាតប្រកបដោយអង្គបួន
២- ថ្ងៃដែលព្រះអង្គទ្រង់សម្តែងឱវាទបាតិមោក្ខ
៣- ថ្ងៃដែលព្រះអង្គទ្រង់ដាក់អាយុសង្ខារ សម្រាប់ឆ្នាំនេះ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនាថ្ងៃចន្ទ ១៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមទីវត្តអារាមមានរៀបចំគ្រឿងរណ្ដាប់ មានផ្កាភ្ញី ទៀន ធូប និងឮតែសំឡេងសូរស័ព្ទព្រះធម៌ ក្នុងការប្រារព្ធពិធីបុណ្យសាសនាព្រះពុទ្ធ។
Meak Bochea Day Meak Bochea Day is one of the most important religious festivals in Buddhism. This sacred day commemorates the occasion when the Lord Buddha proclaimed and established Buddhism in to the world in India, 588 BCE, on the full moon day of the lunar month of Meak (the 15th waxing day), exactly nine months after His Enlightenment. The celebration of Meak Bochea Day marks three major historical events:
1. The Fourfold Assembly (Chaturrangga Sannipata);
2. The day the Buddha delivered the Ovada Patimokkha, the core principles of Buddhist teachings;
3. The day the Buddha declared His intention to enter Parinirvana by setting aside His life force. This year, Meak Bochea Day is on Monday, the 15th waxing day of Meak, Year of the Snake, Buddhist Era 2569, corresponding to 2nd February 2026. On this occasion, temples across the country organize religious ceremonies with offerings of flowers, candles, and incense, accompanied by the chanting and preaching of the Buddha’s teachings.

Facebook
LinkIn
Twitter
RSS
Google+