កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការកិច្ចការរដ្ឋប្បវេណី

កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការកិច្ចការរដ្ឋប្បវេណី


នាព្រឹក ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី អ៊ីវ ប៉ូលី ប្រធានគណៈកម្មការកិច្ចការរដ្ឋប្បវេណី បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការដោយមានការសម្របសម្រួលពីនាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ លើរបៀបវារៈមួយចំនួនដូចខាងក្រោម៖

១.បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥

២.លើកឡើងពីបញ្ហាប្រឈមនិងដំណោះស្រាយ

៣.រៀបចំផែនការកែទម្រង់សកម្មភាព

៤.ផ្សេងៗ ជាកិច្ចចាប់ផ្តើម លោកប្រធានគណៈកម្មការបានធ្វើការរាយការណ៍អំពីលទ្ធផលការងារប្រចាំឆ្នាំ២០២៥ ដោយបានកត់សម្គាល់ជូនថា គណៈកម្មការកិច្ចការរដ្ឋប្បវេណីបានរួមចំណែកក្នុងការផ្សព្វផ្សាយច្បាប់តាមរូបភាពជាច្រើនជាមួយគណៈមេធាវី ដូចជាការចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាចំនួន ១លើក សរសេរអត្ថបទផ្សព្វផ្សាយច្បាប់ចំនួន ៥អត្ថបទ ចូលរួមជាវាគ្មិនក្នុងកម្មវិធីវិទ្យុទូរទស្សន៍ចំនួន ៤លើក និងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលចំនួន ១លើក។ ចំពោះការវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាន ធៀបនឹងផែនការសកម្មភាពដែលបានដាក់ចេញ អាចកំណត់បានថា មិនទាន់ឆ្លើយតបគ្រប់ជ្រុងជ្រោយនៅឡើយ ពោលគឺការចូលរួមរបស់សមាជិកមិនទាន់មានភាពសកម្ម និងអនុវត្តតាមផែនការដែលគ្រោងទុក។ ហេតុនេះស្នើសុំឱ្យមានការជជែកពិភាក្សាអំពីបញ្ហាប្រឈម ក៏ដូចជាដាក់ចេញនូវផែនការកំណែទម្រង់សកម្មភាពការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ ជាលទ្ធផលនៃកិច្ចពិភាក្សា អង្គប្រជុំបានកំណត់អំពីបញ្ហាប្រឈម និងដោះស្រាយបញ្ហាមួយចំនួន តាមរយៈការកំណត់ផែនការសកម្មភាពថ្មី ដោយធ្វើការផ្លាស់ប្តូរនូវរបៀបនៃការអនុវត្តការងារ និងកំណត់កាលបរិច្ឆេទជាក់លាក់ក្នុងអនុវត្តមុខការរបស់ខ្លួន ជាពិសេសការចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលា កិច្ចសម្ភាសន៍តាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍ ក៏ដូចជាការសរសេរអត្ថបទ។ យ៉ាងណាមិញ នៅមានបញ្ហាប្រឈមមួយចំនួន ដែលអង្គប្រជុំ មិនទាន់បានអាចសម្រេចអំពីផែនការសកម្មភាពដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះបាន ដែលចំណុចនេះនឹងត្រូវបានលើកជាមតិយោបល់ដាក់ជូនគណៈមេធាវីពិនិត្យអំពីលទ្ធភាពនៃការសម្របសម្រួលការងារទាំងនោះ។

K1 595195074 1395623115690239 2609047348404103977 n

K2 595155000 1395623439023540 4724934924661034730 n

K3 596570878 1395623085690242 7931730833852754487 n

K4 595520346 1395623139023570 9206919700365057860 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top