លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន
នាព្រឹកថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូចូលរួមវេទិកាសហប្រតិបត្តិការច្បាប់ចិន-អាស៊ាន លើកទី៧ (The 7th China-ASEAN Legal Cooperation Forum) នៅទីក្រុងឆុងឈីង ប្រទេសចិន។ វេទិកានេះបានប្រព្រឹត្តដោយជោគជ័យដោយមានការចូលរួមពីតំណាងមកពីប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានក្នុងតំបន់ រួមមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចៅក្រម ព្រះរាជអាជ្ញា មេធាវី និងអ្នកជំនាញមកពីស្ថាប័នច្បាប់ និងសាកលវិទ្យាល័យក្នុងតំបន់ ក្រោមប្រធានបទ "ពង្រឹងកិច្ចសហប្រតិបត្តិការផ្លូវច្បាប់ចិន-អាស៊ាន រួមគ្នាកសាងសហគមន៍ជោគវាសនារួមក្នុងចំណោមប្រទេសជិតខាង"។ ក្នុងឱកាសនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរចំពោះវេទិកាកិច្ចសហប្រតិបត្តិការច្បាប់ចិន-អាស៊ានលើកទី៧ ដោយបានសម្តែងនូវការគាំទ្រចំពោះការរៀបចំវេទិកាថ្នាក់តំបន់ដ៏សំខាន់មួយនេះ ហើយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសអញ្ចើញរចូលរួមក្នុងវេទិកាដ៏សំខាន់នេះ ដែលរួមចំណែកក្នុងការផ្លាស់ប្តូរទស្សនៈផ្នែកច្បាប់ក្នុងតំបន់ បង្កើតយន្តការសហប្រតិបត្តិការ និងការផ្លាស់ប្តូរការសិក្សាផ្នែកច្បាប់។ គួរបញ្ជាក់ថា វេទិកានេះ ត្រូវបានរៀបចំឡើងដោយ ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការនីតិរដ្ឋ ការលើកកម្ពស់គុណភាពសេវាកម្មផ្លូវច្បាប់ឆ្លងដែន ការធ្វើឱ្យស៊ីជម្រៅនូវយន្តការដោះស្រាយវិវាទ និងគាំទ្រផ្នែកច្បាប់សម្រាប់ការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគចិន-អាស៊ាន និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ទាំងប្រទេសចិន និងប្រទេសអាស៊ាន។





Facebook
LinkIn
Twitter
RSS
Google+