ការចូលរួមកម្មវិធីបើកសម្ពោធវេទិកាស្តីពីការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងសហប្រតិបត្តិការជាមួយគ្នា ដោយផ្អែកលើយន្តការនៃសម្របសម្រួលសេវាផ្នែកច្បាប់របស់បណ្តាប្រទេសនៃអាងទន្លេមេគង្គឡានឆាង
ការចូលរួមកម្មវិធីបើកសម្ពោធវេទិកាស្តីពីការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងសហប្រតិបត្តិការជាមួយគ្នា ដោយផ្អែកលើយន្តការនៃសម្របសម្រួលសេវាផ្នែកច្បាប់របស់បណ្តាប្រទេសនៃអាងទន្លេមេគង្គឡានឆាង
នាថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមការចាត់តាំងរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី ហៀង មករា និងលោកមេធាវី សាន សុភ័ក្រ បានចូលរួម “កម្មវិធីបើកសម្ពោធវេទិកាស្តីពីការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងសហប្រតិបត្តិការជាមួយគ្នា ដោយផ្អែកលើយន្តការនៃសម្របសម្រួលសេវាផ្នែកច្បាប់របស់បណ្តាប្រទេសនៃអាងទន្លេមេគង្គឡានឆាង” (Launching Ceremonyof the Lancang-Mekong River Basin Legal Service CoordinationMechanism and Cooperation & Exchange Forum) នៅទីក្រុងឃុនមីង (Kunming) នៃខេត្តយូណាន (Yunnan) សាធារណៈរដ្ឋប្រជាមានិតចិន។ គួរបញ្ជាក់ថាកម្មវិធីនេះប្រព្រឹត្តទៅយ៉ាងរលូន ស្របតាមរបៀបវារៈដែលបានគ្រោងទុក ដោយផ្តោតសំខាន់ទៅលេីចំណុចមួយចំនួនដូចជា៖
១. ការបង្ហាញយន្តការនៃសម្របសម្រួលសេវាផ្នែកច្បាប់របស់ប្រទេសនៃចិនផ្ទាល់ (ប្រព័ន្ធនៃការត្រួតពិនិត្យនិងវាយតម្លៃផ្នែកច្បាប់ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយន្តការផ្សេងៗទៀត)។
២.ការបង្ហាញអំពីភាពជោគជ័យនៃបង្កើតទម្រង់លើការលើកកម្ពស់នៃការផ្លាស់ប្តូរបទពិសោធន៍គ្នា និងសិក្សាសែ្វងយល់ពីគ្នាទៅវិញទៅមក ក្នុងកម្រិតខ្ពស់លើឧស្សាហកម្មនៃការផ្តល់សេវាកម្មច្បាប់ក្នុងតំបន់ រួមមានមីយ៉ានម៉ា ឡាវ និងជាបន្តប្រទេសវៀតណាម ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតដូចជាកម្ពុជាជាដេីម។
៣.ប្រតិភូ និងភ្ញៀវកិត្តិយសបង្ហាញចំណាប់អារម្មណ៍ និងបទពិសោធន៏ផ្នែកច្បាប់ទៅលេីកម្មវិធីប្រកបដោយភាពស្និទ្ធស្នាល។
៤. បណ្តាប្រទេសទាំងអស់ បង្ហាញឆន្ទៈរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍របស់មជ្ឈមណ្ឌលសេវាកម្មច្បាប់នៅតំបន់អាស៊ីអាគ្នេយ៍ និងទីក្រុងឃុនមីង ភាគខាងត្បូង ដោយដាក់ឲ្យទៅជាមជ្ឈមណ្ឌលមួយដ៏សំខាន់ សម្រាប់ជាជំនួយដល់បរិយាកាសធុរកិច្ច ដែលផ្អែកលើច្បាប់នៅក្នុងតំបន់។ ជាកិច្ចបញ្ចប់នៃវេទិកានេះ សាលាសង្កាត់កណ្តាលផ្តល់សេវាច្បាប់នៃទីក្រុងឃុនមីង មជ្ឈមណ្ឌលសេវាច្បាប់ភាគខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងដៃគូសហការរៀបចំវេទិកា ជាម្ចាស់ផ្ទះ បានទទួលយ៉ាងរាក់ទាក់ជាមួយនឹងពិធីលៀងសាយភោជន៍ដល់ប្រតិភូ និងភ្ញៀវកិត្តិយសដែលបានចូលរួមជាសាក្សីនៃការដាក់សម្ពោធឱ្យប្រេីប្រាស់យន្តការសម្របសម្រួលនេះ ដោយភាពសប្បាយរីករាយ និងជោគជ័យ។




Facebook
LinkIn
Twitter
RSS
Google+