លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំប្រតិភូគណៈមេធាវីប្រចាំរាជធានី-ខេត្ត សម្រាប់ត្រីមាសទី៣ នៅទីស្នាក់ការគណៈមេធាវី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំប្រតិភូគណៈមេធាវីប្រចាំរាជធានី-ខេត្ត សម្រាប់ត្រីមាសទី៣ នៅទីស្នាក់ការគណៈមេធាវី
នាព្រឹកថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំប្រតិភូគណៈមេធាវីប្រចាំរាជធានី-ខេត្ត សម្រាប់ត្រីមាសទី៣ នៅទីស្នាក់ការគណៈមេធាវី ។ ក្នុងឱកាសនោះ លោកប្រធាន មានមតិសំណេះសំណាល និងបានអនុញ្ញាតឱ្យ លោកស្រីមេធាវី កែ ឆដាផស្ស ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវី ធ្វើរបាយការណ៍ការងាររបស់នាយកដ្ឋាន ព្រមទាំង ប្រតិភូគណៈមេធាវីប្រចាំរាជធានី-ខេត្ត លើកឡើងពីបញ្ហាប្រឈមក្នុងពេលអនុវត្ត និងសំណូមពរក្នុងអង្គប្រជុំ ។ ជាចុងក្រោយ លោកប្រធាន បានផ្តល់ដំណោះស្រាយលើបញ្ហាប្រឈម និងសំណូមពររបស់ប្រតិភូគណៈមេធាវី ៕