កិច្ចប្រជុំលើកទី៧នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំលើកទី៧នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី៥ លើការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំនាពេលនេះ ជាការបន្តកិច្ចពិភាក្សាលើការផ្តល់ធាតុចូលចំពោះបទប្បញ្ញត្តិ ដូចខាងក្រោម៖ នៅក្នុងជំពូកទី២ ការចុះបញ្ជីដីធ្លីលើកដំបូង ផ្នែកទី៥ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ផ្នែកទី៦ ការប្តឹងតវ៉ា នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកដោយ កញ្ញាមេធាវី ឆន ឆៃយ៉ាវត្តី។ នៅក្នុងជំពូកទី៣ ការចុះបញ្ជីបន្ត ផ្នែកទី១ បទប្បញ្ញត្តិទូទៅ នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកដោយ កញ្ញាមេធាវី ឈុំ មុនីសុជាតា។

V1 547282247 1321362786449606 7353135608757811089 n

V2 546625904 1321362799782938 5758407398056891823 n

V3 546630459 1321362796449605 2573244280034800569 n

V4 547669561 1321362793116272 135618761320854762 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top