លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និង លោកមេធាវី ថុល ឡាលីន អនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ដែលបានអញ្ជើញទៅចូលរួមសន្និសីទអាស៊ានស្តីពី «ជំនួយផ្លូវច្បាប់សម្រាប់កុមារ» នៅរដ្ឋJahor ទីក្រុង Desaru ប្រ..

លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និង លោកមេធាវី ថុល ឡាលីន អនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ដែលបានអញ្ជើញទៅចូលរួមសន្និសីទអាស៊ានស្តីពី «ជំនួយផ្លូវច្បាប់សម្រាប់កុមារ» នៅរដ្ឋJahor ទីក្រុង Desaru ប្រទេសម៉ាឡេស៊ី បានត្រឡប់មកមាតុភូមិវិញប្រកបដោយសុវត្ថិភាព


នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ និងលោកមេធាវី ថុល ឡាលីន អនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ដែលលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឱ្យលោកមេធាវីទាំងពីររូប ចូលរួមក្នុងសន្និសីទអាស៊ានស្តីពី«ជំនួយផ្លូវច្បាប់សម្រាប់កុមារ (2025 ASEAN Convention on Legal Aid for Children) » នៅរដ្ឋ Jahor ទីក្រុង Desaru ប្រទេសម៉ាឡេស៊ី បានត្រឡប់មកមាតុភូមិប្រកបដោយសុវត្ថិភាពវិញហើយ ។ សន្និសីទតំបន់អាស៊ានស្តីពី« ជំនួយផ្លូវច្បាប់សម្រាប់កុមារ» មានការចូលរួមពីតំណាង បណ្តាប្រទេសជាសមាជិកអាស៊ាន រួមទាំងតំណាងមកពីប្រទេស Timor-Leste តំណាងមកពីអង្គការ UNICEF និងអង្គការសិទ្ធិមនុស្សតំបន់ ដែលទទួលបន្ទុកការងារផ្តល់ជំនួយផ្លូវច្បាប់និងផ្តល់ការគាំពារសិទ្ធិសម្រាប់កុមារនៃតំបន់អាស៊ាន។ សូមបញ្ជាក់ដែរថា ជាការចូលរួមចំណែកជាមួយបណ្តាប្រទេសអាស៊ាន តំណាងគណៈមេធាវីកម្ពុជា ក៏បានធ្វើ កំណត់បង្ហាញខ្លីនិងចូលរួមជាវាគ្មិនពាក់ព័ន្ធនឹងការចែករំលែកបទពិសោធន៍ល្អៗនៃយន្តការផ្តល់ជំនួយផ្លូវច្បាប់(នាយកដ្ឋានការពារក្តីជូនជនក្រីក្រ) នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអង្គពិធីផងដែរ ៕

R1 546626559 1318877286698156 8200825615570165547 n

R2 546855062 1318877293364822 4210330900167253647 n

R3 545863729 1318877296698155 7217265182808321379 n

R4 546621616 1318877290031489 839097247821169134 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top