លោកមេធាវី យឹម វិស្សុត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងលោកមេធាវី វ៉ាន់ថាន់ ពៅដារ៉ា អគ្គលេខាធិការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីនិងជាប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាជាមួយភាគី...

លោកមេធាវី យឹម វិស្សុត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងលោកមេធាវី វ៉ាន់ថាន់ ពៅដារ៉ា អគ្គលេខាធិការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីនិងជាប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធស្តីពី «ដំណោះស្រាយសមស្របដើម្បីឆ្លើយតប ភាពចង្អៀតណែនក្នុងពន្ធនាគារ»


នាថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកមេធាវី យឹម វិស្សុត អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី និងលោកមេធាវី វ៉ាន់ថាន់ ពៅដារ៉ា អគ្គលេខាធិការមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីនិងជាប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្សនិងច្បាប់អន្តរជាតិនៃគណៈមេធាវី អញ្ជើញចូលរួមក្នុងសិក្ខាសាលាជាមួយភាគីពាក់ព័ន្ធស្តីពី «ដំណោះស្រាយសមស្របដើម្បីឆ្លើយតបភាពចង្អៀតណែនក្នុងពន្ធនាគារ» ដែលរៀបចំដោយ OHCHR សហការជាមួយ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ។ អង្គសិក្ខាសាលាបានធ្វើការពិភាក្សាស្វែងរកដំណោះស្រាយចំពោះភាពចង្អៀតណែនក្នុងពន្ធនាគារដោយផ្តោតទៅលើវិធានការសំខាន់ៗមួយចំនួនដូចជា៖

១. ជម្រើសជំនួសការមិនឃុំខ្លួន

២. ការដោះលែងដោយមានលក្ខខណ្ឌ និងកម្មវិធីបន្ធូរបន្ថយទោស

៣. ការកាត់បន្ថយការឃុំខ្លួនបណ្តោះសន្ន និងសិទ្ធិទទួលបានជំនួយផ្នែកច្បាប់

៤. ការស្តារនីតិសម្បទា និងការគាំទ្រការធ្វើសមាហរណកម្មត្រឡប់ទៅសហគមន៍វិញ

៥. វិធានការបង្វែរ និងការស្តារនីតិសម្បទាឡើងវិញសម្រាប់អនីតិជន។

Q1 545143620 1318747863377765 3010735795895382266 n

Q2 546617203 1318747886711096 2939396710885277690 n

Q3 546622747 1318747880044430 5025563382861294774 n

Q4 547478742 1318747883377763 7396786732742766011 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top