លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាពជូនដល់លោកមេធាវី សៀង សាណា នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព

នារសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកស្រីមេធាវី ឆឹង ចន្ថា និងលោកមេធាវី ផន ឈៀងឡេង សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាពជូនដល់លោកមេធាវី សៀង សាណា នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។ នាគ្រានោះដែរ ក្រុមការងារក៏បាននាំនូវការយកចិត្តទុកដាក់ និងការព្រួយបារម្ភរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី អំពីសុខភាពរបស់លោកមេធាវី សៀង សាណានិងពាក្យពេចន៍ជូនពរចំពោះលោកមេធាវី សៀង សាណា និងក្រុមគ្រួសារ។ ខណៈពេល ក្រុមការងារអញ្ជើញទៅសួរសុខទុក្ខលោកមេធាវី សៀង សាណា ចំពេលលោកមេធាវីកំពុងសង្រ្គោះបន្ទាន់ ដែលក្រុមការងារមិនអាចចូលក្នុងបន្ទប់ និងផ្តិតយករូបភាពរបស់លោកមេធាវី។