លោកមេធាវី សួន វិសាល ជួបពិភាក្សាការងារមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃអង្គារ ១១ រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា អមដោយអគ្គលេខាធិការ និង សមាជិកក្រុមប្រឹក្សាបានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយក្រុមការងារអគ្គនាយកដ្ឋានថវិកាដែលដឹកនាំដោយអគ្គនាយក អគ្គនាយករង និងសហការី តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្តីជូនដំណឹងស្តីពី ការឈប់សម្រាកក្នុងឱកាសទិវាពលកម្មអន្តរជាតិ
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និងសាធារណៈជនជ្រាបថា ក្នុងឱកាសទិវាពលកម្ម អន្ដរជាតិ គណៈមេធាវីអនុញ្ញាតឱ្យបុគ្គលិកទាំងអស់ឈប់សម្រាកចំនួន ០១ថ្ងៃ គឺនៅថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជាបានទទួលជួប និងសម្តែងការគួរសមជាមួយ ប្រធានគណៈមេធាវី និងគណៈប្រតិភូអម នៃខេត្ត GUANGDONG របស់សាធារណរដ្ឋប្រជាមានិតចិន
លិខិតជូនពរ សមាជិក សមាជិកាគណៈមេធាវីនសព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
លិខិតជូនពរ សមាជិក សមាជិកាគណៈមេធាវីនសព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ពិធីសូត្រមន្ត ប្រោសព្រំ លើករាសី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ
នាព្រឹកថ្ងៃពុធ ០៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីសូត្រមន្ត ប្រោសព្រំ លើករាសី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ គ.ស. ២០១៩ ។
សេចក្តីជូនដំណឹង
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិក និងសាធារណៈជនឱ្យបានជ្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ គណៈមេធាវី អនុញ្ញាតឱ្យបុគ្គលិកទាំងអស់ឈប់សម្រាកចំនួន ០៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី១៥ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៩។
លោកមេធាវីសួន វិសាល ចុះសួរសុខទុក្ខនាយទាហាន និងពលទាហាននៅខេត្តព្រះវិហារ
នាថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី និងអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយឯកឧត្ដម ទូច ស៊ុនណារី បានចុះសួរសុខទុក្ខនាយទាហាន
សូមគោរពអញ្ជើញ សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីសូត្រមន្ត ប្រោះព្រំ លើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ
សូមគោរពអញ្ជើញ សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីសូត្រមន្ត ប្រោះព្រំ លើករាសី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលប្រព្រឹត្តទៅនៅ ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០នាទី ព្រឹក
Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070