លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព ជូនដល់មេធាវី ឡុង លន់ នៅមន្ទីរពេទ្យព្រះកេតុមាលា
លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព ជូនដល់មេធាវី ឡុង លន់ នៅមន្ទីរពេទ្យព្រះកេតុមាលា
នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការគណៈមេធាវី តំណាងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារគណៈមេធាវី ទៅសួរសុខទុក្ខ និងនាំយកនូវមូលនិធិសុខុមាលភាពប្រភេទទុព្វលភាព និងថវិកាផ្ទាល់ខ្លួន ជូនដល់លោកមេធាវី ឡុង លន់ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យព្រះកេតុមាលា។ ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់លោកប្រធានគណៈមេធាវី ជូនចំពោះលោកមេធាវី ឡុង លន់ និងបានជូនពរលោកមេធាវី ឆាប់បានធូរស្បើយពីជម្ងឺ ។ លោកមេធាវី ឡុង លន់ បានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន និងសមាជិកគណៈមេធាវី ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានយកចិត្តទុកដាក់ចំពោះរូបលោក ដែលបានយកចិត្តទុកដាក់និងការជួយឧបត្ថម្ភជាថវិកាសម្រាប់សម្រាលបន្ទុកលើការព្យាបាល ។ លោកមេធាវី ឡុង លន់ ក៏បានជូនពរ លោកប្រធានគណៈមេធាវី ព្រមទាំងក្រុមការងារគណៈមេធាវី ឱ្យមានសុខភាពល្អ ដើម្បីបន្តដឹកនាំគណៈមេធាវីទៅរកភាពរីកចម្រើន និងវិបុលភាព។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070