លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ វឌ្ឍនៈ
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ វឌ្ឍនៈ
នារសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ វឌ្ឍនៈ។ អនុស្សរណៈនេះ មានស្មារតីផ្តោតទៅលើការប្រើប្រាស់សេវាកម្មរបស់ធនាគារ វឌ្ឍនៈ សម្រាប់ប្រតិបត្តិការគណនីទទួលប្រាក់វិភាគទានពីសមាជិកគណៈមេធាវី ប្រាក់បៀវត្សជូនបុគ្គលិកគណៈមេធាវី និងគណនីប្រាក់ឧបត្ថម្ភជូនសមាជិកគណៈមេធាវី។ នៅក្នុងការចុះអនុសារណៈនេះ ធនាគារ វឌ្ឍនៈ បានសន្យានឹងនាំមកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងការគ្រប់គ្រងទិន្នន័យ ដែលមានភាពងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ជូនគណៈមេធាវី។ គួរបញ្ជាក់ផងដែរថា កន្លងមក ក្រុមហ៊ុន វឌ្ឍនៈ តែងតែគាំទ្រសកម្មភាពនានារបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមហ៊ុន វឌ្ឍនៈ បានឧបត្ថម្ភភេសជ្ជៈ និងទឹកសុទ្ធ សម្រាប់កម្មវិធីសិទ្ធិនារី ៨មីនា នៅគណៈមេធាវី។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070