លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ សហគមន៍ ខបភើរ៉េត ខននេកសិន កម្ពុជា (CorporateConnections Cambodia) ដឹកនាំដោយលោក ស៊ឺ សុភក្តិ ជានាយកថ្នាក់ជាតិ ជួបសម្តែងការគួរសម

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ សហគមន៍ ខបភើរ៉េត ខននេកសិន កម្ពុជា (CorporateConnections Cambodia) ដឹកនាំដោយលោក ស៊ឺ សុភក្តិ ជានាយកថ្នាក់ជាតិ ជួបសម្តែងការគួរសម


នាព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ សហគមន៍ ខបភើរ៉េត ខននេកសិន កម្ពុជា (CorporateConnections Cambodia) ដឹកនាំដោយលោក ស៊ឺ សុភក្តិ ជានាយកថ្នាក់ជាតិ ជួបសម្តែងការគួរសម នៅគណៈមេធាវី សហគមន៍ ខបភើរ៉េត ខននេកសិន កម្ពុជា (CorporateConnections Cambodia) គឺជាសហគមន៍ប្រមូលផ្តុំអ្នកជំនួញ ដែលមានប្រវត្តិបង្កើតឡើងអស់រយៈពេលជាង២០ឆ្នាំមកហើយ និងចូលមកកម្ពុជានៅកំឡុងឆ្នាំ២០២២។​ ក្នុងឱកាសនោះលោកប្រធាន បានជម្រាបអំពីរចនាសម្ព័ន្ធ និងការគ្រប់គ្រងគណៈមេធាវី និងគោលនយោបាយដឹកនាំគណៈមេធាវីរបស់លោកប្រធានគណៈមេធាវីអាណត្តិទី១៥នេះ។ ក្នុងជំនួបនេះ លោក ស៊ឺ សុភក្តិ បានសម្តែងអំណរគុណចំពោះការទទួលលបដិសណ្ឋារកិច្ច និងបានជម្រាបជូននូវគុណតម្លៃដ៏សំខាន់របស់សហគមន៍គឺ ឱកាស ការគាំទ្រ ការផ្លាស់ប្តូរ។ ជាចុងក្រោយ លោកប្រធាន សង្ឃឹមថារវាងគណៈមេធាវី និងសហគមន៍ នឹងរកឱកាសណាមួយផ្សេងទៀត ដើម្បីពិភាក្សាកិច្ចការបន្ត និងពិនិត្យមើលលទ្ធភាពណាមួយ ដើម្បីអាចឈានដល់ការសហការ ក្នុងរូបភាពធ្វើឱ្យមានការរីកចំរើនទាំងអស់គ្នា និងស្របតាមគោលនយោបាយដឹកនាំគណៈមេធាវីរបស់លោកប្រធាន ក្រោមចក្ខុវិស័យ រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។

x1 481264359 1159494015969818 3673906398345365301 n

x2 480753785 1159495632636323 7938713459280480668 n

x3 480730441 1159494349303118 2363647557883834394 n

x4 480765611 1159494235969796 4238500216767333688 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top