លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី អតីតប្រធានគណៈមេធាវី អាណត្តិទី១ និងទី២

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី អតីតប្រធានគណៈមេធាវី អាណត្តិទី១ និងទី២


នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខឯកឧត្តមបណ្ឌិត សាយ បូរី អតីតប្រធានគណៈមេធាវី អាណត្តិទី១ និងទី២។ ក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានជូនពរ ឯកឧត្តមបណ្ឌិត សាយ បូរី ឱ្យប្រកបដោយសុខភាពល្អបរិបូរ ដើម្បីជាម្លប់ដល់ បងប្អូន កូនចៅ ជាមេធាវីជំនាន់ក្រោយៗ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តីរំភើបរីករាយចំពោះទឹកចិត្តរបស់លោកប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវី ដែលបានយកចិត្តទុកដាក់ដោយមិនបំភ្លេចមនុស្សចាស់ដូចជារូបគាត់។ លើសពីនេះ ឯកឧត្តមបណ្ឌិត សាយ បូរី បានជូនពរ លោកប្រធាន ព្រមទាំងក្រុមការងារគណៈមេធាវីឱ្យមានសុខភាពល្អ ដើម្បីបន្តដឹកនាំគណៈមេធាវីទៅរកភាពរីកចំរើន និងរុងរឿង។

Y1 480806079 1158776206041599 9086394535369868905 n

Y2 481914061 1158776272708259 3706292493311943267 n

Y3 481262732 1158776379374915 9060711259827551862 n

Y4 480476122 1158776312708255 2029983331765331163 n

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top