លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រីមាសជាមួយប្រតិភូគណៈមេធាវី និងនាយកដ្ឋានការពារក្តីជូនជនក្រីក្រ

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំត្រីមាសជាមួយប្រតិភូគណៈមេធាវី និងនាយកដ្ឋានការពារក្តីជូនជនក្រីក្រ


នារសៀលថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រីមាសជាមួយប្រតិភូគណៈមេធាវីរាជធានី-ខេត្ត សាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល និងនាយកដ្ឋានការពារក្តីជូនជនក្រីក្ររបស់គណៈមេធាវី នៅទីស្នាក់ការគណៈមេធាវី។ អញ្ជើញចូលរួមក្នុងពិធីនោះ មានលោកអគ្គលេខាធិការ ថ្នាក់ដឹកនាំ ប្រធាន អនុប្រធាននាយកដ្ឋាន ចំណុះឱ្យអគ្គលេខាដ្ឋានគណៈមេធាវី ។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ៖ ១-របាយការណ៍របស់នាយកដ្ឋានការពារក្តីជូនជនក្រីក្រ ២-ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រតិភូគណៈមេធាវី ៣-សំណូមពរនិងដំណោះស្រាយ ចុងបញ្ចប់នៃកិច្ចប្រជុំ លោកប្រធាន បានការផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ប្រតិភូ និងនាយកដ្ឋានការពារក្តីជូនជនក្រីក្រដើម្បីយកទៅអនុវត្ត ។

T1 601807017 1405672741351943 8706431648212271825 n

T2 603907463 1405672561351961 1807916171957557803 n

T3 600116735 1405673251351892 7339683465248758466 n

T4 600297644 1405673064685244 7513953956136038042 n

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top