គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី ការិយាល័យមេធាវី យុទ្ធសាស្ដ្រច្បាប់
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពី ការិយាល័យមេធាវី យុទ្ធសាស្ដ្រច្បាប់
នាព្រឹក ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយជាអង្ករចំនួន ១ តោន និងថវិកាចំនួន 1,000,000 (មួយលាន) រៀល ពីការិយាល័យមេធាវី យុទ្ធសាស្ដ្រច្បាប់។ លោកប្រធានបានថ្លែងអំណរគុណដល់ លោកមេធាវី រិន ដេវីដ ប្រធានការិយាល័យមេធាវី យុទ្ធសាស្ដ្រច្បាប់ និងក្រុមការងារដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធានបានជូនពរ លោកមេធាវី រិន ដេវីដ ប្រធានការិយាល័យមេធាវី យុទ្ធសាស្ដ្រច្បាប់ និងក្រុមការងារ សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070