

ប្រធានគណៈមេធាវីអនុញ្ញាតឲ្យនិស្សិតសាកលវិទ្យាល័យមកពីបណ្តាខេត្តចូលជួបដើម្បីស្វែងយល់ពីគណៈមេធាវី
នៅថ្ងៃសុក្រ ១ កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ពិធីបើកបរវេសនកាលវគ្គសិក្សាសិស្សមេធាវីជំនាន់ទី ១៧ ឆ្នាំសិក្សា ២០១៩-២០២០
នាព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញ ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកបរវេសនកាលវគ្គសិក្សាសិស្សមេធាវីជំនាន់ទី១៧ ឆ្នាំសិក្សា២០១៩-២០២០

លោកមេធាវី សួន វិសាល ដឹកនាំគណៈប្រតិភូគណៈមេធាវីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីការគាំទ្រការប្រើប្រាស់ស្លាកសញ្ញាស្អាតស្អំ និង សុចរិតភាពនៅនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ និងប្រជុំពិភាក្សាការងារជាមួយគណៈមេធាវីថៃ
នៅថ្ងៃទី ២៦ រហូតដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ លោកមេធាវី សួន វិសាល បានដឹកនាំគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ពីការពីការគាំទ្រការប្រើប្រាស់ស្លាកសញ្ញាស្អាតស្អំ និង សុចរិតភាពនៅនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ និងគណៈមេធាវីនៃព្រះរាជាណាចក្រថៃ។

សេចក្តីជូនដំណឹង ស្តីពីសិក្ខាសាលាក្រោមប្រធានបទ"ការអនុវត្តបែបកុមារមេត្រីក្នុងនីតិវិធីយុត្តិធម៌ព្រហ្មទណ្ឌ ដើម្បីការពារកុមាររងគ្រោះ និងកុមារជាសាក្សី នៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ"
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីឱ្យបានជ្រាបថាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានឹងសហការរៀបចំសិក្ខាសាលាជាមួយ អង្គការសកម្មភាពដើម្បីកុមារ (APLE)

កិច្ចប្រជុំ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង៥
នារសៀលថ្ងៃពុធ ៦រោធ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង៥ រួមមាន

សិក្ខាសាលាស្តីពី មុខងារនីតិកម្ម និងការងារកែទម្រង់របស់រាជរដ្ឋាភិបាល
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោកមេធាវី ព្រហ្ម វិចិត្រសុភា សមាជិកក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយថ្នាក់ដឹកនាំមន្រ្តីជំនាញ០៥រូប

សិក្ខាសាលាក្រោមប្រធានបទ “ការផ្តល់សេវាច្បាប់ដោយមិនយកប្រាក់កម្រៃ និងយុទ្ធសាស្រ្តដោះស្រាយរឿងក្តីការជួញដូរមនុស្ស”
នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសហការជាមួយអង្គការ PILnet និងអង្គការ Liberty Shared បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការផ្តល់សេវាច្បាប់ដោយមិនយកប្រាក់កម្រៃ និងយុទ្ធសាស្រ្តដោះស្រាយរឿងក្តីការជួញដូរមនុស្ស”