កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងការត្រៀមរៀបចំមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតប្រធានគណៈមេធាវីអាណត្តិទី១៦

[English Below]

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងការត្រៀមរៀបចំមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតប្រធានគណៈមេធាវីអាណត្តិទី១៦


នាព្រឹក ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងារ និងការត្រៀមរៀបចំមហាសន្និបាតលើកទី៣១ និងការបោះឆ្នោតប្រធានគណៈមេធាវីអាណត្តិទី១៦ ដោយមានវត្តមានចូលរួមរបស់លោកស្រីមេធាវី នៅច័ន្ទសុជាតា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ព្រមទាំងអនុប្រធាន ប្រធានការិយាល័យ និងបុគ្គលិកចំណុះនាយកដ្ឋាន។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន៖
១. ពិនិត្យវឌ្ឍនភាពការងារអាទិភាពសម្រាប់ការរៀបចំមហាសន្និបាតលើកទី៣១។
២. ពិនិត្យវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៦។
៣. លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តការងារ។


Meeting on Reviewing Work Progress and Preparation for the 31st General Assembly and the Election of the 16th President of the Bar Association


On the morning of Monday, 24th August 2026, Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association of the Kingdom of Cambodia, led a meeting on reviewing work progress and preparations for the 31st General Assembly and the election of the 16th President of the Bar Association. The meeting was attended by Attorney NEOU Chansocheata, Director of the Department of Personnel and Administration, as well as Deputy Director, Office Directors, and staff members of the Department. The meeting reviewed and discussed the following key agenda items:
1. Reviewing the progress of priority tasks for the preparation of the 31st General Assembly.
2. Reviewing the progress of preparations for the election of the 16th President of the Bar Association.
3. Raising challenges and other requests related to the implementation of the work.

Q1

Q2

Q3

Q4

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top