សេចក្តីជូនដំណឹងស្តីពីការប្រកួតវាយសីពាន់រង្វាន់គណៈមេធាវី
សេចក្តីជូនដំណឹងស្តីពីការប្រកួតវាយសីពាន់រង្វាន់គណៈមេធាវី
គណៈកម្មការកីឡាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនដំណឹងដល់សហភាតា មេធាវីកម្មសិក្សា និងសិស្សមេធាវីទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មការកីឡាគណៈមេធាវី នឹងរៀបចំការប្រកួតវាយសីពានរង្វាន់គណៈមេធាវី លើកទី៤ ឡើងវិញ។ ការប្រកួតមានពានរង្វាន់ចំនួន ៣ រួមមាន៖
១. ពានរង្វាន់ជ័យលាភី (រួមនឹងពាន់រង្វាន់សម្រាប់គូដែលចាញ់លើកដំបូង)
២. ពានរង្វាន់ ALL STAR (រួមនិងពានរង្វាន់សម្រាប់គូដែលប្រកួតចាញ់លើកដំបូង)
៣. ពានរង្វាន់បុរស-នារី (MIX DOUBLE) ក្នុងករណីមានគូប្រកួតចាប់ពី ៨ គូឡើងទៅ។ កាលបរិច្ឆេទប្រកួត៖ ថ្ងៃទី១៨, ១៩ និង២០ ខែកញ្ញា ឆ្នាំ២០២៦ ទីកន្លែងប្រកួត៖ តារាងសី TC Badminton (ក្នុងបុរីហាយធិច មុខវត្តនិរោធ ផ្លូវជាតិលេខ១) ផុតកំណត់ការចុះឈ្មោះ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។ ចំពោះសហភាតាដែលមានបំណងចុះឈ្មោះចូលរួមបន្ថែម សូមបញ្ជាក់អំពីប្រភេទពានរង្វាន់ដែលត្រូវចូលរួមប្រកួត និងអាចស្នើសុំជ្រើសរើសដៃគូប្រកួតដែលបានព្រមព្រៀងគ្នា ដើម្បីដាក់ជូនគណៈកម្មការពិនិត្យសម្រេច។ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមប្រកួត សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទដែលមានបញ្ជាក់ក្នុងសេចក្ដីជូនដំណឹង។
Notice on the Bar Association Badminton Tournament
The Sports Committee of the Bar Association of the Kingdom of Cambodia would like to inform all Lawyers, Trainees Lawyers, and Lawyer Students that the Sports Committee will resume the 4th Bar Association Badminton Tournament, following its postponement. The tournament will include three categories of awards:
1. Championship Award (including an award for the pair eliminated in the first round)
2. ALL STAR Award (including an award for the pair losing their first match)
3. Men’s and Women’s Mixed Doubles (MIX DOUBLE), provided that there are at least 8 participating pairs. Tournament Dates: September 18, 19, and 20, 2026 Venue: TC Badminton Courts (Borey High Tech, in front of Wat Nirouth, National Road 1) Registration Deadline: August 31, 2026, at 5:00 PM. Lawyers who wish to register additionally are requested to indicate the award category they wish to compete in. They may also propose a preferred opponent pair by mutual agreement for the Sports Committee’s consideration and decision. For further information and registration, please contact the telephone numbers indicated in the notice.

Facebook
LinkIn
Twitter
RSS
Google+