បាឋកថាស្ដីពី «ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី»
បាឋកថាស្ដីពី «ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី»
នាព្រឹក ថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំបាឋកថាស្ដីពី «ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី» ដែលមានការអញ្ជើញធ្វើបទឧទ្ទេសនាមដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ កម្មវិធីនេះមានការអញ្ជើញចូលរួមរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ព្រមទាំងសិក្ខាកាមជាមេធាវី និងសិស្សមេធាវីចូលរួមប្រមាណ ១៥០នាក់។ ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី លោកប្រធាន បានលើកឡើងអំពីក្រមសីលធម៌វិជ្ជាជីវៈមេធាវី ដែលជាវិធានដ៏សំខាន់នៃវិជ្ជាជីវៈមេធាវី មានគោលបំណងពង្រឹងឯករាជ្យភាព និងសេរីភាពនៃការប្រកបវិជ្ជាជីវៈមេធាវី ព្រមទាំងធានាសេចក្ដីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី ហើយមេធាវីគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នៅក្នុងការបំពេញការងាររបស់ខ្លួន។ ជាក់ស្ដែងបាឋកថានាព្រឹកនេះ នឹងធ្វើឱ្យសហភាតា អាចស្វែងយល់ និងពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមេធាវី តាមរយៈការធ្វើបទឧទ្ទេសនាមពីសំណាក់ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៩ និង១០ ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៦។ នៅក្នុងបទឧទ្ទេសនាមនៃបាឋកថានេះ ឯកឧត្តម ប៊ុន ហុន បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន ១០ ដែលពាក់ព័ន្ធនឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈមេធាវី៖
១. ក្រមសីលធម៌វិជ្ជាជីវៈមេធាវី គឺជាមូលដ្ឋានគ្រឹះនៃវិជ្ជាជីវៈមេធាវី ព្រោះវាការពារទាំងមេធាវី គណៈមេធាវី អតិថិជន យុត្តិធម៌សង្គម និងផលប្រយោជន៍សាធារណៈ។ ការគោរពក្រមសីលធម៌ មិនត្រឹមតែជាកាតព្វកិច្ចផ្លូវវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់ក្នុងការពង្រឹងនីតិរដ្ឋ ពង្រឹងការគោរពច្បាប់ និងធានាការផ្តល់យុត្តិធម៌ប្រកបដោយតម្លាភាព និងសមធម៌។
២. មេធាវីមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ ក្នុងការការពារក្តី តំណាងកូនក្តី ប្រឹក្សាយោបល់ ឬផ្តល់យោបល់ផ្លូវច្បាប់ជូនអតិថិជន ដោយគិតកម្រៃ ហើយមេធាវីធ្វើសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន ដោយសេរី និងឯករាជ្យ ពោលគឺមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ឬការគម្រាមកំហែងណាមួយឡើយ។ បេសកកម្ម របស់មេធាវីគឺ ចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និងការពារសិទ្ធិមនុស្ស។
៣. គោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈមេធាវី គឺសេរីភាពនិងឯករាជ្យភាពនៃវិជ្ជាជីវៈមេធាវី សុចរិតភាពនិងភាពស្មោះត្រង់នៃវិជ្ជាជីវៈមេធាវី និងការរក្សាការសម្ងាត់វិជ្ជាជីវៈ។
៤. ទំនាក់ទំនងរវាងមេធាវី និងអតិថិជន មេធាវី និងអតិថិជនបង្កើតទំនាក់ទំនងរវាងគ្នាតាមរយៈកិច្ចសន្យា ដែលអតិថិជនបង្ហាញឆន្ទៈចង់ឱ្យមេធាវីផ្តល់សេវាកម្មផ្នែកច្បាប់ឱ្យខ្លួន ហើយមេធាវីក៏បង្ហាញឆន្ទៈយល់ព្រម។ នៅក្នុងកិច្ចសន្យានេះ ត្រូវកំណត់អំពីកម្រៃសេវារបស់មេធាវី ហើយមេធាវីមិនត្រូវផ្តល់ការធានាចំពោះអតិថិជនទាក់ទងនឹងលទ្ធផលវិជ្ជមាននៃរឿងក្តីឡើយ។ នៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន មេធាវីត្រូវស្ថិតនៅជាម្ចាស់នៃមធ្យោបាយការពារ ហើយមេធាវីមានសិទ្ធិទទួល ឬមិនទទួលបេសកកម្មជួយអតិថិជន ដោយចៀសវាងនូវទំនាស់ផលប្រយោជន៍។
៥. ចំពោះទំនាក់ទំនងជាមួយភាគីម្ខាងទៀត មេធាវីអាចទាក់ទងជាមួយភាគីម្ខាងទៀតដែលខ្លួនដឹងថាមានមេធាវីជួយ លុះត្រាតែការទាក់ទងនោះធ្វើនៅចំពោះមុខមេធាវីរបស់ភាគីម្ខាងទៀត ឬទាល់តែមានការយល់ព្រមពីមេធាវីនោះ ហើយមិនត្រូវធ្វើការគៀបសង្កត់ បង្ខិតបង្ខំ ឬបញ្ចុះបញ្ចូលឱ្យភាគីម្ខាងទៀតយល់ខុស ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួននោះទេ។
៦. នៅក្នុងទំនាក់ទំនងជាមួយសហភាតា មេធាវីត្រូវប្រព្រឹត្តដោយសេចក្តីថ្លៃថ្នូរ សម្បជញ្ញៈ សេចក្តីទៀងត្រង់ មនុស្សធម៌ ស្មារតីឯករាជ្យ ទេពកោសល្យ ប៉ិនប្រសប់ គួរសមជានិច្ច និងដោយគោរពវិធានវិជ្ជាជីវៈរបស់ខ្លួន ហើយមិនត្រូវធ្វើអ្វីដែលអាចនឹងនាំឱ្យមានការខូចខាតដល់សហភាតាខ្លួនឡើយ។
៧. នៅក្នុងទំនាក់ទំនងជាមួយតុលាការ មេធាវីត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវឯករាជ្យភាព និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈនៅចំពោះមុខតុលាការ ហើយមិនត្រូវប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនជាមួយចៅក្រម ព្រះរាជអាជ្ញា មន្រ្តីរាជការ ឬបុគ្គលមានអំណាចផ្សេងទៀតមកពាក់ព័ន្ធនៅក្នុងនីតិវិធីតុលាការក្នុងការដោះស្រាយរឿងក្តីនោះទេ ព្រមទាំងមិនត្រូវប្រើជាដាច់ខាតនូវវិធីមិនស្មោះត្រង់ ហើយត្រូវគោរពវិធីតទល់គ្នា។
៨. មេធាវី ត្រូវតែចូលរួមឱ្យបានសកម្មជាមួយគណៈមេធាវី ក្នុងការតាមដានការអនុវត្ត និងចូលរួមអនុវត្តនូវបទប្បញ្ញត្តិនានារបស់គណៈមេធាវី ពិសេសវិធាននៃវិជ្ជាជីវៈមេធាវី។
៩. ការផ្សព្វផ្សាយវិជ្ជាជីវៈមេធាវី ត្រូវតែធ្វើជាសមូហភាព និងត្រូវរក្សាសេចក្ដីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី ពោលគឺមិនអាចផ្សព្វផ្សាយអំពីសេវាកម្មនៃការិយាល័យមេធាវីរបស់ខ្លួន ក្នុងគោលបំណងទាក់ទាញអតិថិជនននោះទេ។
១០. នៅក្នុងក្របខណ្ឌនៃការប្រកបវិជ្ជាជីវៈ មេធាវីត្រូវរួចផុតពីការចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌ និងការទទួលខុសត្រូវរដ្ឋប្បវេណី ចំពោះសេចក្តីថ្លែងការណ៍ ឬសារណា ទោះបីជាលាយលក្ខណ៍អក្សរក្តី ផ្ទាល់មាត់ក្តី ក្នុងគោលបំណងសុចរិត ដើម្បីការពារនៅចំពោះមុខតុលាការ ឬអាជ្ញាធរផ្សេងៗទៀត។ ក្រោយដំណើរការកម្មវិធីអស់ពេលមួយព្រឹក លោកប្រធាន បានអញ្ជើញថ្លែងនូវសុន្ទរកថាបិទកម្មវិធី ដោយបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប៊ុន ហុន ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមចែករំលែកចំណេះដឹង និងបទពិសោធដ៏មានសារសំខាន់ជូនសហភាតា។ លោកប្រធាន ជឿជាក់ថាសហភាតានឹងយកចំណេះដឹងដែលបានមកពីបាឋកថានេះ ទៅអនុវត្តក្នុងការប្រកបវិជ្ជាជីវៈ ដោយប្រកាន់ខ្ជាប់នូវឯករាជ្យភាព ភាពស្មោះត្រង់ ការគោរពច្បាប់ រក្សាសេចក្ដីថ្លៃថ្នូរនៃវិជ្ជាជីវៈមេធាវី ព្រមទាំងរួមគ្នាជាមួយគណៈមេធាវីដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។
Lecture on “Strengthening the Code of Ethics for Lawyer Profession”
On the morning of Friday, 24th July 2026, the Bar Association of the Kingdom of Cambodia (BAKC) organized a lecture on “Strengthening the Code of Ethics for Lawyer Profession.” The lecture was delivered by H.E. BUN Honn, Secretary of State of the Ministry of Interior. The event was attended by Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, members of the Bar Council, the leaders of the BAKC Secretariat-General, the leaders of the Lawyer Training Center, as well as approximately 150 lawyers and lawyer trainees. In his opening remarks, Attorney SAING Vannak emphasized that the Code of Ethics for Lawyers serves as a fundamental framework governing the lawyer profession. It is designed to strengthen the independence and freedom of the legal profession while safeguarding its dignity. Every lawyer is therefore required to strictly adhere to these ethical principles in the course of professional practice. He noted that the lecture would provide participants with a valuable opportunity to deepen their understanding of professional ethics through the presentation delivered by H.E. BUN Honn, Secretary of State of the Ministry of Interior and former President of the Bar Association of the Kingdom of Cambodia during the 9th and 10th mandates (2012–2016). During his lecture, H.E. BUN Honn highlighted ten key principles relating to the implementation of the Code of Ethics for Attorneys:
1. The Code of Ethics is the cornerstone of the lawyer profession. It protects lawyers, the Bar Association, clients, the justice system, and the public interest. Compliance with the Code is not only a professional obligation but also an essential element in strengthening the rule of law, promoting respect for the law, and ensuring transparent and fair justice.
2. Lawyers are legally entitled to represent clients, defend cases, provide legal advice, and render legal services for remuneration. They must carry out their professional duties freely and independently, without being subject to instructions or intimidation. Their mission is to contribute to the development of the rule of law, promote social justice, and protect human rights.
3. The fundamental principles of the Code of Ethics are the independence and freedom of the lawyer profession, integrity and honesty, and the preservation of professional confidentiality.
4. The relationship between a lawyer and a client is established through a contract in which the client requests legal services and the lawyer agrees to provide them. The agreement must specify the lawyer's professional fees. Lawyers must not guarantee the outcome of a case. In carrying out their duties, Lawyers remain in control of the means of defense and have the right to accept or decline representation, particularly where conflicts of interest may arise.
5. In dealing with the opposing party, lawyer may communicate with a represented party only in the presence of that party's lawyer or with the lawyer's consent. Lawyers must not exert pressure, coerce, or mislead the opposing party to achieve their objectives.
6. In their relationships with fellow lawyers, lawyers must always act with dignity, professionalism, honesty, humanity, independence, competence, courtesy, and respect for professional rules. They must refrain from any conduct that could harm their colleagues.
7. In their dealings with the courts, lawyers must uphold their independence and professional dignity. They must not use personal relationships with judges, prosecutors, public officials, or other influential persons to influence judicial proceedings. Attorneys must never employ dishonest methods and must always respect the adversarial process.
8. Lawyers must actively participate in the activities of the Bar Association and contribute to the implementation of its regulations, particularly those governing the lawyer profession
9. The promotion of the lawyer profession must be carried out collectively while preserving the dignity of the profession. Lawyers must not advertise their law offices or legal services for the purpose of attracting clients.
10. In the course of professional practice, lawyers are exempt from criminal prosecution and civil liability for statements or written submissions made in good faith for the purpose of defending a client before the courts or other competent authorities. At the conclusion of the morning event, Attorney SAING Vannak delivered the closing remarks, expressing his sincere appreciation and gratitude to H.E. BUN Honn for taking the time to share his valuable knowledge and extensive experience with members of the lawyer profession. He expressed confidence that participants would apply the insights gained from the lecture in their professional practice by upholding independence, integrity, respect for the law, and the dignity of the lawyer profession, while continuing to work together with the Bar Association for the prosperity of the lawyer profession in Cambodia.





Facebook
LinkIn
Twitter
RSS
Google+