ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី៤

[English Below]

ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គទី៤


នាព្រឹក ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវី វគ្គ៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក៏ដូចជាសិក្ខាកាមនៃវគ្គជំនាញជំនួយការមេធាវី វគ្គ៤ ទាំងអស់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវី ។ នាឱកាសនោះ លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បានជម្រាបជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូលអំពីកម្មវិធីសិក្សា ដែលសិក្ខាកាមត្រូវទទួលការបណ្តុះបណ្តាលនៅក្នុងវគ្គនេះ មានសរុបចំនួន ៦០ម៉ោង លើមុខវិជ្ជាពាក់ព័ន្ធចំនួន៤ គឺ ៖

១. វិធានវិជ្ជាជីវៈមេធាវី

២. រឿងក្តីរដ្ឋប្បវេណី និងរឿងក្តីព្រហ្មទណ្ឌ

៣. ការធ្វើសេចក្តីព្រាងកិច្ចសន្យានិងលិខិតរដ្ឋបាល និង

៤. សំណេរស្រាវជ្រាវផ្នែកច្បាប់។ ឆ្លៀតក្នុងឱកាសនេះ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាវគ្គបណ្តុះបណ្តាលជំនាញជំនួយការមេធាវីនេះ បង្កើតឡើងក្នុងគោលដៅពង្រឹងសមត្ថភាពជំនួយការមេធាវី ដែលជាសេនាធិការយ៉ាងសំខាន់ក្នុងការប្រកបវិជ្ជាជីវៈមេធាវីរបស់បងប្អូនសហភាតា ស្របតាមគោលនយោបាយទី៤ គឺ «ពង្រឹង និងពង្រីកយន្តការបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាពមេធាវីស្របតាមការអភិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា» ដែលជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំង ៩ ចំណុច ដែលលោកប្រធានបានដាក់ចេញសម្រាប់ការដឹកនាំគណៈមេធាវីក្នុងអាណត្តិទី១៥នេះ ស្របនឹងទិសស្លោក «រួមគ្នាដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី» ។ ជាទីបញ្ចប់ លោកប្រធាន បានផ្តល់ជាអនុសាសន៍មួយចំនួន ជូនដល់សិក្ខាកាមជំនាញជំនួយការមេធាវីទាំងអស់ ត្រូវចូលរួមឱ្យបានសកម្ម យកចិត្តទុកដាក់ក្នុងអំឡុងពេលនៃការបណ្ដុះបណ្ដាល ជាពិសេស គោរពឱ្យបាននូវបទវិន័យ។


Opening Ceremony of the Fourth Batch Lawyer Assistant Training Course


On the morning of Friday, 22nd May 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, presided over the Opening Ceremony of the 4th Batch Lawyer Assistant Training Course. The ceremony was attended by Head Officials of the BAKC Secretariat General, Advisors to the President, Directors and Management of the Lawyer Training Center, and all members of the 4th Batch Lawyer Assistant Training Course at the Bar Association of the Kingdom of Cambodia (BAKC) headquarters. On this occasion, Attorney PA Ngounkea, Director of the Lawyer Training Center, briefed the presiding panel and participants on the training curriculum. The trainees will undergo a total of 60 training hours covering four subject areas:

1. Professional ethics of lawyers

2. Civil and criminal cases

3. Drafting of contracts and administrative documents

4. Legal research and writing On this occasion, Attorney SAING Vannak emphasized that this Lawyer Assistant Training Course was established with the aim of strengthening the capabilities of lawyer assistants, who play a crucial administrative role in the legal profession of their colleagues. This aligns with Policy No.4 : “Strengthen and Expand training mechanisms to enhance lawyers’ capacities in accordance with social, economic, and technological development,” which is one of nine policies the President has set forth for leading the Bar Association during its 15th term, in line with the slogan “Together for the Professionalism of the Legal Profession. In conclusion, the President offered several recommendations to all trainees of the lawyer assistant course to participate actively, pay careful attention during the training period, and in particular to observe discipline.

W1 705122329 1529619598957256 3030795810090500311 n

W2 704427014 1529619595623923 3394115117996437580 n

W3 705293739 1529620008957215 6189346284437085414 n

W4 704287590 1529619885623894 6136763256066191245 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top