កិច្ចប្រជុំពិភាក្សាអំពីបែបបទនៃការជូនដំណឹងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យប្រកបវិជ្ជាជីវៈ

[English Below]

កិច្ចប្រជុំពិភាក្សាអំពីបែបបទនៃការជូនដំណឹងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យប្រកបវិជ្ជាជីវៈ


នារសៀល ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ដឹកនាំកិច្ចប្រជុំអំពីបែបបទនៃការជូនដំណឹងក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសមាជិកគណៈមេធាវី និងការិយាល័យប្រកបវិជ្ជាជីវៈ ដោយមានការចូលរួមពីលោកស្រីមេធាវី ទេព បូផល ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងលោកស្រីមេធាវី នៅ ច័ន្ទសុជាតា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាល ព្រមទាំងបុគ្គលិកនៃនាយកដ្ឋានទាំងពីរ។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើបែបបទនៃការជូនដំណឹងទៅកាន់សមាជិកគណៈមេធាវីអំពីការធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន ក៏ដូចជាព័ត៌មានអំពីការិយាល័យវិជ្ជាជីវៈ ដើម្បីទទួលបាននូវព័ត៌មានពេញលេញ និងចុងក្រោយក្នុងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធគ្រប់គ្រងសមាជិកដែលកំពុងរៀបចំក្នុងគេហទំព័រ (Website) និងកម្មវិធីទូរស័ព្ទដៃ (Mobile App) ថ្មីរបស់គណៈមេធាវី។


Meeting on Notification Procedures for Updating Information of BAKC Members and Law Offices On the afternoon of Monday, May 4, 2026, Attorney KIM Socheat, Secretary-General of the Secretariat of the Bar Association, chaired a meeting on the procedures for notifying updates to the information of Bar Association members and professional law offices. The meeting was attended by Attorney TEP Bophal, Director of the Department of Research, Publications, and Dissemination, and Attorney NEOU Chansocheata, Director of the Department of Personnel and Administration, along with staff from both departments. This meeting focused on the procedures for notifying Bar Association members regarding updates to their personal information, as well as information related to their professional law offices. The aim is to ensure complete and up-to-date data for entry into the membership management system currently being developed for the Bar Association’s new website and mobile application.

G1 687513871 1515075377078345 690886744949070541 n

G2 690822820 1515075420411674 3335997756011799999 n

G3 689226338 1515075457078337 353311523711842031 n

G4 688318718 1515075513744998 3535262758867105730 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top