ការប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព គ្រឿងកិត្តិយស និងការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ង៉ែត សារ៉ាត អត្តលេខ ២១៩០
ការប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាព គ្រឿងកិត្តិយស និងការដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ង៉ែត សារ៉ាត អត្តលេខ ២១៩០
នារសៀល ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី យឹម វិស្សុត អគ្គលេខាធិការរងគណៈមេធាវី ដឹកនាំប្រតិភូទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកមេធាវី ង៉ែត សារ៉ាត អត្តលេខ ២១៩០។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកមេធាវី បាននាំយកសារលិខិតរំលែកមរណទុក្ខរបស់លោកប្រធាន និងគ្រឿងកិត្តិយសអនុស្សរណ៍ ក៏ដូចជា តាវកាលិកសម្រាប់មេធាវីទទួលមរណភាព ចំនួន ៤.០០០.០០០ (បួនលាន) រៀល សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធធ្វើនៅគេហដ្ឋាន ស្ថិតនៅ បុរីចតុមុខគំរោងទី២ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
The Handing over of Funeral Support Allowance and Floral Tribute in Honor of the Late Attorney NGETH Sarath, ID No. 2190
On the afternoon of Monday, 6thh April 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Attorney YIM Visoth, Deputy Secretary General of the Bar Association, to present a floral tribute in honor of the late Attorney NGETH Sarath, ID No. 2190. On this solemn and sorrowful occasion, the delegation conveyed a letter of condolence from the President of the Bar Assosiation, together with a funeral support allowance in the amount of 4,000,000 (four million) riels, to contribute to the funeral ceremony held at the residence located in Borey Chaktomuk Project 2, Phum Svay Chrum, Sangkat Svay Chrum, Krong Arey Ksat, Kandal Province.




Facebook
LinkIn
Twitter
RSS
Google+