ការចុះសួរសុខទុក្ខ និងការប្រគល់ថវិកា កន្ដ្រកផ្លែឈើ ជូនលោកស្រី កឹម ស្រីល័ក្ខ បុគ្គលិកគណៈមេធាវី

[English Below]

ការចុះសួរសុខទុក្ខ និងការប្រគល់ថវិកា កន្ដ្រកផ្លែឈើ ជូនលោកស្រី កឹម ស្រីល័ក្ខ បុគ្គលិកគណៈមេធាវី


នាព្រឹក ថ្ងៃសុក្រ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារ ដើម្បីចុះសួរសុខទុក្ខដល់គេហដ្ឋាន ក៏ដូចជាប្រគល់កន្ដ្រកផ្លែឈើ និងថវិកាមួយចំនួនជូនដល់លោកស្រី កឹម ស្រីល័ក្ខ ជំនួយការនាយកដ្ឋានអធិការកិច្ច ដែលកំពុងសម្រាកលំហែមាតុភាព ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រី ស្របតាមគោលនយោបាយដឹកនាំគណៈមេធាវីរបស់លោកប្រធាន ត្រង់ចំណុចទី៨ ស្ដីពីការយកចិត្តទុកដាក់ដល់សុខុមាលភាពជូនសហភាតា និងបុគ្គលិកគណៈមេធាវី។ លោកស្រី កឹម ស្រីល័ក្ខ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ដល់សុខុមាលភាពបុគ្គលិកគណៈមេធាវីជាស្ត្រី និងសូមគោរពជូនលោកប្រធានទទួលបាននូវជោគជ័យគ្រប់ប្រការ និងនាំយកនូវសមិទ្ធផលថ្មីៗបន្តទៀតសម្រាប់គណៈមេធាវី ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។


Visit and Presentation of Financial Support and Fruit Basket to Mrs. KOEM Sreyleak, Staff Member of the Bar Association


On the morning of Friday, 27th March 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned a working group to visit the residence of Mrs. KOEM Sreyleak, Assistant of the Department of Inspection, and present her with a fruit basket and financial support while she is on maternity leave. This support was provided to help ease part of her family’s financial burden, in line with the President’s policy on paying attention to the welfare of lawyers and staff of the Bar Association, particularly female staff members. Mrs. KOEM Sreylak expressed her sincere appreciation for this gesture, which reflects the Bar Association’s care for the welfare of female staff members. She also wished the President continued success and to bring further new achievements for the Bar Association, for the prosperity of the legal profession.

Z7 659806075 1484456543473562 6125827094330600727 n

Z8 656979535 1484456546806895 8091173785343734248 n

Z9 659115263 1484456550140228 2317627135419948310 n

Z10 657355471 1484456540140229 8993728350053692734 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top