ការប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព (លោកស្រីមេធាវី ឈុន មុយគីម លោកស្រីមេធាវី ពិន ម៉ាឡាលីនណា លោកស្រីមេធាវី ហេង គឹមស្រៀង លោកស្រីមេធាវី ហួន សុផាន់ណាម៉ូលីកា និងលោកស្រីមេធាវី សមស័ក្ដិ រចនា)
ការប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព (លោកស្រីមេធាវី ឈុន មុយគីម លោកស្រីមេធាវី ពិន ម៉ាឡាលីនណា លោកស្រីមេធាវី ហេង គឹមស្រៀង លោកស្រីមេធាវី ហួន សុផាន់ណាម៉ូលីកា និងលោកស្រីមេធាវី សមស័ក្ដិ រចនា)
នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការមូលនិធិសុខុមាលភាពមេធាវី បានចាត់ក្រុមការងារ ដើម្បីប្រគល់តាវកាលិកសម្រាប់មេធាវីលំហែមាតុភាព ជូនលោកស្រីមេធាវី ឈុន មុយគីម លោកស្រីមេធាវី ពិន ម៉ាឡាលីនណា លោកស្រីមេធាវី ហេង គឹមស្រៀង លោកស្រីមេធាវី ហួន សុផាន់ណាម៉ូលីកា និងលោកស្រីមេធាវី សមស័ក្ដិរចនា ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុមួយចំណែកនៅក្នុងក្រុមគ្រួសាររបស់លោកស្រី។ លោកស្រីមេធាវីទាំងប្រាំរូប បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានទទួលតាវកាលិកពីលោកប្រធាន ដោយសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ដល់សុខុមាលភាពមេធាវី ជាពិសេសមេធាវីជាស្ត្រី និងសូមគោរពជូនលោកប្រធានទទួលបាននូវជោគជ័យគ្រប់ប្រការ និងនាំយកនូវសមិទ្ធផលថ្មីៗបន្តទៀតសម្រាប់គណៈមេធាវី ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។
The Handing over of Maternity Leave Allowances to Female Lawyers ( Attorney CHHUN Muykim, Attorney PIN Malalinna, Attorney HENG Kimsreang, Attorney HOURN Sophannamolika, and Attorney SAMSAK Rachana)
On the afternoon of Thursday, 26th March 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia and Chairman of the Lawyers’ Welfare Foundation Committee, assigned a working group to present maternity leave allowances to Attorney CHHUN Muykim, Attorney PIN Malalinna, Attorney HENG Kimsreang, Attorney HOURN Sophannamolika, and Attorney SAMSAK Rachana, to help alleviate some of the financial burden on their families. The five female lawyers expressed their great appreciation for receiving the allowance from the President. This gesture reflects the Bar Association’s attention to the welfare of lawyers, especially female lawyers. They also respectfully wished the President continued success and to bring further new achievements for the Bar Association, for the prosperity of the legal profession.




Facebook
LinkIn
Twitter
RSS
Google+