គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពីសប្បុរសជន
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយពីសប្បុរសជន
នារសៀល ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី អញ្ជើញទទួលអំណោយពី លោកមេធាវី កែវ វណ្ណាឡុង និងសហការី នូវអង្ករចំនួន ១ តោន។ លោកអគ្គលេខាធិការ បានថ្លែងអំណរគុណលោកមេធាវីដែលបានផ្ដល់នូវអំណោយខាងលើជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៏ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធាន បានជូនពរលោកមេធាវី និងសហការី សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
The Bar Association of the Kingdom of Cambodia Receives Donation from Donors
On the afternoon of Monday, 9th February 2026, Attorney SAING Vannak, President of the Bar Association of the Kingdom of Cambodia, assigned Attorney KIM Socheat, Secretary-General of the General Secretariat of the Bar Association of the Kingdom of Cambodia, to receive a donation from Attorney KEO Vannalong and colleagues, consisting of 1 ton of rice. The Secretary-General expressed his sincere appreciation to the lawyer for his generous contribution to the Bar Association of the Kingdom of Cambodia, which will be arranged to support the armed forces as well as displaced civilians during this difficult time. The President extended his best wishes to Attorney KEO Vannalong and colleagues happiness and success in all their endeavors.




Facebook
LinkIn
Twitter
RSS
Google+