កិច្ចប្រជុំលើកទី៨ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
កិច្ចប្រជុំលើកទី៨ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នាព្រឹក ថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី៨ លើការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៉ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការផ្តល់ធាតុចូលលើបទប្បញ្ញត្តិនៅក្នុងជំពូកទី៣ ការចុះបញ្ជីបន្ត ផ្នែកទី២ នីតិវិធីនៃការចុះបញ្ជីបន្ត អនុផ្នែកទី១ ការចុះបញ្ជីតាមពាក្យសុំ កថាភាគទី៥ការចុះបញ្ជីអំពីទ្រព្យសម្បត្តិប្តីប្រពន្ធ កថាភាគទី៦ ការចុះបញ្ជីចំណែកឯកជននៃសហកម្មសិទ្ធិ នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយលោកស្រីមេធាវី ទេព បូផល។




Facebook
LinkIn
Twitter
RSS
Google+