លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាពជូនលោកស្រីមេធាវី ជេត វណ្ណលី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងារគណៈមេធាវី ប្រគល់តាវកាលិកសម្រាប់មេធាវីទទួលមរណភាពជូនលោកស្រីមេធាវី ជេត វណ្ណលី
នារសៀលថ្ងៃពុធ ១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ លោកស្រីមេធាវី ឆឹង ចន្ថា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ដឹកនាំក្រុមការងារគណៈមេធាវី នាំយកតាវកាលិកសម្រាប់មេធាវីទទួលមរណភាព ប្រគល់ជូនលោកស្រីមេធាវី ជេត វណ្ណលី តាមការស្នើសុំពីសំណាក់កូនរបស់លោកស្រីមេធាវី ស្របតាមសេចក្តីសម្រេចលេខ ៥៥៧/សសគម/២២ ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ស្តីពីសុខុមាលភាពមេធាវី។ ក្រុមការងារបាននាំនូវសាររំលែកមរណទុក្ខរបស់លោកប្រធាន និងគ្រឿងកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទអនុស្សរណ៍ ក៏ដូចជាថវិកាតាវកាលិកសម្រាប់មេធាវីទទួលមរណភាពចំនួន ៤.០០០.០០០ (បួនលាន) រៀល ប្រគល់ជូន លោកស្រីមេធាវី ជេត វណ្ណលី តាមរយៈកូនរបស់លោកស្រីមេធាវីផ្ទាល់។ លោកស្រី សុវត្ថិ ឌែលហ្វីន ជាកូនរបស់លោកស្រីមេធាវី ជេត វណ្ណលី បានផ្ញើជូននូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកប្រធាន និងក្រុមការងារទាំងអស់ សូមបានសម្រេចគ្រប់ភារកិច្ច ដើម្បីវិបុលភាពនៃវិជ្ជាជីវៈមេធាវី។




Facebook
LinkIn
Twitter
RSS
Google+