លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះនិព្វាន ព្រមទាំងលោកស្រី និងសមាជិក សមាជិកា នៃគណៈមេធាវី បានអញ្ជើញកាន់បិណ្ឌ៦ក្នុងមូលដ្ឋានឃុំព្រះនិព្វាន នាថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែ...

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះនិព្វាន ព្រមទាំងលោកស្រី និងសមាជិក សមាជិកា នៃគណៈមេធាវី បានអញ្ជើញកាន់បិណ្ឌ៦ក្នុងមូលដ្ឋានឃុំព្រះនិព្វាន នាថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះនិព្វាន ព្រមទាំងលោកស្រី និងសមាជិកសមាជិកា នៃគណៈមេធាវី និងក្រុមការងារចុះមូលដា្ឋន បានអញ្ជើញកាន់បិណ្ឌ៦ ក្នុងមូលដ្ឋានឃុំព្រះនិព្វាន ស្ថិតនៅវត្តត្រពាំងក្រពើ ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិតឆ្ងាយ ។ ក្នុងឱកាសនោះ លោកមេធាវី សាំង វណ្ណៈ និងលោកស្រី រួមជាមួយក្រុមការងារនៃគណៈមេធាវីទាំងអស់ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដរាបរៀងមក និងបានឧទ្ទិសកុសល្យដែលកើតពីបុណ្យនេះ សូមបានដល់វិញ្ញាណក្ខន្តវីរកងទ័ពកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខហើយ សូមអញ្ជើញមកទទួលយកផល្លានិសង្ឃគ្រប់ៗគ្នា ។ សូមបញ្ជាក់ផងដែរថា ក្នុងមូលដ្ឋានឃុំព្រះនិព្វានមានវត្តចំនួន៦ ហើយឱកាសកាន់បិណ្ឌ៦នេះ លោកប្រធាន សាំង វណ្ណៈ បានរៀបចំទេយ្យទានប្រគេនព្រះសង្ឃវត្តទាំង៦នៅក្នុងទីតាំងវត្តត្រពាំងក្រពើរួមគ្នាតែម្តង។ វត្តទាំង៦នោះមានដូចជា ៖ វត្តព្រៃទទឹង ស្ថិតនៅភូមិព្រៃទទឹង , វត្តអន្លង់គគីរ ស្ថិតនៅភូមិឫស្សី ,វត្តត្រពាំងវែង ស្ថិតនៅភូមិត្រពាំងស្លា , វត្តត្រពាំងក្រពើ ស្ថិតនៅភូមិបឹងកក់ , វត្តពុទ្ធនិព្វាន ស្ថិតនៅភូមិគរ និងភូមិគក និងវត្តអង្គក្រឡាញ់ ស្ថិតនៅភូមិសាលាគ្រួស ដោយក្នុង១វត្តៗ ប្រគេនអង្ករ៥បាវ ទម្ងន់៥០គីឡូក្រាម/បាវ មី៤កេស ទឹកផ្លែឈើ៤កេស ទឹកសុទ្ធ៤កេស ត្រីខ៤យួរ ទឹកស៊ីអ៊ីវ៤យួរ ទឹកត្រី៤យួរ ប្រេងឆា១កេស ប៊ីចេង១០គីឡូ ស្ករស១០គីឡូ អំបិល១០គីឡូ សាដក១គូ និងបច្ច័យចំនួន៥០ម៉ឺនរៀលផងដែរ ៕

U1 547674846 1319761263276425 4309473982400056213 n

U3 548016302 1319762083276343 4994544318887620170 n

U2 546619735 1319761283276423 6958143107929646278 n

U5 546880433 1319761723276379 5096488480819927185 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top