លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំអធិការនៃនាយកដ្ឋានអធិការកិច្ចគណៈមេធាវី នៅស្នាក់ការគណៈមេធាវី
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំអធិការនៃនាយកដ្ឋានអធិការកិច្ចគណៈមេធាវី នៅស្នាក់ការគណៈមេធាវី
នារសៀលថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព និងដឹកនាំកិច្ចប្រជុំអធិការនៃនាយកដ្ឋានអធិការកិច្ចគណៈមេធាវី នៅស្នាក់ការគណៈមេធាវី ។ ជាកិច្ចចាប់ផ្តើម លោកមេធាវី ជា ភារ៉ា ប្រធាននាយកដ្ឋានអធិការកិច្ចគណៈមេធាវី បានធ្វើរបាយការណ៍សង្ខេប ជូនអង្គប្រជុំ ។ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការ បានលើកឡើងនូវភាពខ្វះចន្លោះរបស់អធិការមួយចំនួននៅពេលបំពេញបេសសកម្ម និងសមាជិកអធិការ បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរ ។ ជាចុងក្រោយ លោកប្រធាន មានមតិសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើងនៅក្នុងអង្គប្រជុំ ៕