កិច្ចប្រជុំលើកទី៣ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

កិច្ចប្រជុំលើកទី៣ នៃក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈនៃការយោគយល់រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី៣ លើការផ្តល់ធាតុចូលលើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ដោយមានលោកមេធាវី អ៊ីវ ប៉ូលី ប្រធានក្រុមការងារ ជាអ្នកដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំ។ កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការផ្តល់ធាតុចូលលើបទប្បញ្ញត្តិនៅក្នុងជំពូកទី២ ការចុះបញ្ជីដីធ្លីលើកដំបូង ផ្នែកទី៣ ការចុះបញ្ជីដីដែលមានលក្ខណៈដាច់ដោយដុំ និងផ្នែកទី៤ ការចុះបញ្ជីដីរដ្ឋ នៃមាតិកាទី៥ ពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី នៃសេចក្តីព្រាងច្បាប់ភូមិបាល ទទួលបន្ទុកក្នុងការធ្វើបទបង្ហាញដោយលោកមេធាវី លឹម វាសនា។

D1 529930015 1289673056285246 6416335560331289132 n

D2 529834057 1289673199618565 6924060464774920697 n

D3 528701227 1289673152951903 2037867257549887674 n

D4 529382986 1289673409618544 940620649990227339 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top