គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយជាទឹករ៉ែធម្មជាតិ កាយា ពីសប្បុរសជន

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលអំណោយជាទឹករ៉ែធម្មជាតិ កាយា ពីសប្បុរសជន


នាព្រឹកថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលអំណោយជាទឹករ៉ែធម្មជាតិ កាយា ចំណុះ ៥០០ ម.ល ជាទឹកដែលមានសមាសធាតុរ៉ែសំខាន់ៗ អាចជួយទ្រទ្រង់ដល់សុខភាពរាង្គកាយ ចំនួន ១០០ កេស ពី លោកមេធាវី វ៉ា ម៉ូនីកា សមាជិកនៃក្រុមមេធាវី ឌី & អេហ្វ និងភរិយា ព្រមទាំងប្អូនស្រី តាំង លីគង់ និងក្រុមគ្រួសារ។ លោកប្រធានគណៈមេធាវី បានថ្លែងអំណរគុណដល់លោកមេធាវី វ៉ា ម៉ូនីកា សមាជិកនៃក្រុមមេធាវី ឌី & អេហ្វ និងភរិយា ព្រមទាំងប្អូនស្រី តាំង លីគង់ និងក្រុមគ្រួសារដែលបានពាំនាំនូវអំណោយជាទឹករ៉ែធម្មជាតិ កាយា ជូនដល់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងជួយដល់កងទ័ព ក៍ដូចជាពលរដ្ឋភៀសសឹក នៅក្នុងគ្រាលំបាកនេះ។ លោកប្រធាន ក៏បានជូនពរលោកមេធាវី វ៉ា ម៉ូនីកា សមាជិកនៃក្រុមមេធាវី ឌី & អេហ្វ និងភរិយា ព្រមទាំងប្អូនស្រី តាំង លីគង់ និងក្រុមគ្រួសារ ឱ្យជួបប្រទះតែសេចក្តីសុខ និងសម្រចជោគជ័យគ្រប់ភារកិច្ច។

Z5 525741172 1282588390327046 8856949045980375917 n

Z6 526184425 1282588436993708 4506713511037137468 n

Z7 525080819 1282588426993709 866335004499267212 n

Z8 526150358 1282588396993712 5519015803174720336 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top