លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកមេធាវី ផន ឈៀងឡេង លោកមេធាវី ស្រ៊ុន ធីរិទ្ធ និងលោកមេធាវី ប៊ុន ណាវីណា ទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាគណៈមេធាវីអាស៊ាន (ASEAN BAR LEADER’s Summit) នៅទីក្រុង កូឡាឡាំពូ ប្រទេស...
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកមេធាវី ផន ឈៀងឡេង លោកមេធាវី ស្រ៊ុន ធីរិទ្ធ និងលោកមេធាវី ប៊ុន ណាវីណា ទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាគណៈមេធាវីអាស៊ាន (ASEAN BAR LEADER’s Summit) នៅទីក្រុង កូឡាឡាំពូ ប្រទេសម៉ាឡេស៊ី
នាព្រឹកថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង លោកមេធាវី ផន ឈៀងឡេង សមាជិកក្រុមប្រឹក្សាគណៈមេធាវី លោកមេធាវី ស្រ៊ុន ធីរិទ្ធ ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈមេធាវី និងលោកមេធាវី ប៊ុន ណាវីណា អគ្គលេខាធិការរងនៃគណៈមេធាវី ទៅចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាគណៈមេធាវីអាស៊ាន (ASEAN BAR LEADER’s Summit) នៅទីក្រុង កូឡាឡាំពូ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពិភាក្សាលើការចុះអនុស្សារៈនៃការយោគយល់ ស្តីពី ការបង្កើតក្រុមប្រឹក្សាគណៈមេធាវីអាស៊ាន។



Facebook
LinkIn
Twitter
RSS
Google+