កិច្ចប្រជុំបច្ចុប្បន្នការងារប្រចាំឆមាសនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី

កិច្ចប្រជុំបច្ចុប្បន្នការងារប្រចាំឆមាសនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី


នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកមេធាវី គីម សុជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី បានដឹកនាំកិច្ចប្រជុំអំពីបច្ចុប្បន្នភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ (ខែមករា-ខែមិថុនា) ដោយមានការអញ្ជើញចូលរួមពីនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានចំណុះឱ្យអគ្គលេខាធិការដ្ឋាននៃគណៈមេធាវី។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១.ពិនិត្យមើលរបាយការណ៍ស្តីពីលទ្ធផលការងារដែលបានអនុវត្តក្នុងឆមាសទី១នៃឆ្នាំ២០២៥ (មករា-មិថុនា)

២.លើកឡើងនូវបញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តផែនការការងារដែលបានដាក់ចេញ

៣.លើកឡើងអំពីមតិយោបល់ ឬសំណូមពរផ្សេងៗ ដើម្បីធានាឱ្យបាននូវការអនុវត្តផែនការការងារតាមទិសដៅដែលបានកំណត់។

៤.កំណត់ទិសដៅការងារដែលត្រូវពង្រឹង​ និងបន្តអនុវត្ត ជាលទ្ធផលនៃកិច្ចប្រជុំ នៅក្នុងឆមាសទី១នេះ អគ្គលេខាធិការដ្ឋាននៃគណៈមេធាវី បានដំណើរការការងារយ៉ាងរលូន ហើយសម្រេចបាននូវផែនការការងារដែលបានដាក់ចេញជាច្រើន។ ទន្ទឹមនឹងនេះដែរ ក៏មានបញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គក្នុងការអនុវត្តកិច្ចការប្រចាំថ្ងៃជាប្រក្រតីរបស់គណៈមេធាវី ដែលចំណុចទាំងអស់នោះ ត្រូវបានអង្គប្រជុំលើកឡើងជាបញ្ហា និងដាក់ចេញនូវដំណោះស្រាយសមស្របដើម្បីឆ្លើយតបនឹងបញ្ហាទាំងនោះ។

Z1 511725671 1254376859814866 638084691396894312 n

Z2 513321021 1254377309814821 2940778060922519698 n

Z3 509441648 1254376946481524 2998363070744241940 n

Z4 511971652 1254377379814814 3152384958770246753 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top