លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងលើកទិសដៅការងារសម្រាប់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់គ្នារវាងគណៈមេធាវី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងលើកទិសដៅការងារសម្រាប់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់គ្នារវាងគណៈមេធាវី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


នាព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ និងលើកទិសដៅការងារសម្រាប់ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់គ្នារវាងគណៈមេធាវី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានគណៈមេធាវី ប្រធាន និងសមាជិកក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់គ្នា។ គួរបញ្ជាក់ផងដែរថា ក្រុមការងារចំពោះកិច្ចទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់គ្នារវាងគណៈមេធាវី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានបង្កើតឡើងដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានតួនាទីនិងភារកិច្ចដូចជា៖

  •  ចូលរួមតាក់តែងច្បាប់ និងបទដ្ឋានគតិយុត្តនានា ក្នុងវិស័យជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  •  រៀបចំផ្សព្វផ្សាយ និងបណ្តុះបណ្តាលមន្ត្រី អ្នកជំនាញផ្នែកច្បាប់ និងភាគីពាក់ព័ន្ធនានា ដើម្បី បង្កើនការយល់ដឹងសម្រាប់ទាំងអស់គ្នាអំពីច្បាប់ និងបទដ្ឋានគតិយុត្តនានានៅក្នុងវិស័យ ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • ពិគ្រោះយោបល់លើបញ្ហាប្រឈម និងផ្តួចផ្តើមធ្វើការកែលម្អច្បាប់ និងបទដ្ឋានគតិយុត្តនានា នៅក្នុងវិស័យជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  • បំពេញភារកិច្ចផ្សេងៗទៀត តាមការចាត់តាំងរបស់ប្រធានគណៈមេធាវី។ កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

G1 506003951 1242052991047253 6950227584859465049 n

G2 505919545 1242053381047214 4892989486916129798 n

G3 506046412 1242053374380548 1582191813179622389 n

G4 505955022 1242053114380574 3176867023321574889 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top