កម្មវិធីប្រកួតកីឡាវាយសីមិត្តភាពរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ

កម្មវិធីប្រកួតកីឡាវាយសីមិត្តភាពរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ


នាថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបចំកម្មវិធីប្រកួតកីឡាវាយសីលក្ខណៈមិត្តភាពរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅតារាងវាយសីម៉ៃសាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងកីឡាករ កីឡាការិនី ស្ថាប័នទាំងពីរ។ នេះជាលើកទី៣ សម្រាប់ការប្រកួតកីឡាវាយសីលក្ខណៈមិត្តភាពរវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព និងការបំផុសស្មារតីចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងបង្ហាញពីការគោរពស្រលាញ់។ ឆ្លៀតក្នុងឱកាសនោះ លោកប្រធានគណៈមេធាវី បានមានប្រសាសន៍ និងថ្លែងនូវក្តីមោទនភាពចំពោះកិច្ចសហប្រតិបត្តិការ ជាពិសេស ក្តីគោរពស្រលាញ់រវាងស្ថាប័នទាំងពីរ ។ កីឡានាំមកនូវចំណងមិត្តភាព សាមគ្គីភាព កាត់បន្ថយភាពស្ត្រេស និងរក្សាបាននូវសុខភាពល្អ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ថា ការប្រកួតបានដំណើរការទៅដោយរលូន ប្រកបដោយភាពជោគជ័យ ជោគជ័យទាំងមិត្តភាព សាមគ្គីភាព ការយោគយល់ និងការស្រឡាញ់រាប់អានគ្នាទៅវិញទៅមករបស់កីឡាករនៃស្ថាប័នទាំងពីរ។ ជាទីបញ្ចប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានថ្លែងអំណរគុណដល់លោកប្រធានគណៈមេធាវីដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឱ្យបញ្ចប់ទៅជាមួយនឹងលទ្ធផលដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ហើយចាត់ទុកថាជាការប្រកួតមួយដ៏ល្អ និងសូមឱ្យការប្រកួតលក្ខណៈមិត្តភាពរវាងស្ថាប័នទាំងពីរនៅតែបន្ដរៀបចំសម្រាប់ឆ្នាំក្រោយៗទៀត។

G1 495967051 1220646553187897 4105903049380789183 n

G2 495963985 1220647463187806 6495742961669573231 n

G3 496863209 1220647166521169 8152522461226299299 n

G6 496837633 1220647783187774 1934614957530007772 n

G5 496860091 1220647656521120 5436224088612125850 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top