លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវី ថុន សុជាតា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវី ថុន សុជាតា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»


នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» ក្រោមអធិបតីភាពរបស់លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវី ថុន សុជាតា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវីជាស្រ្តី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីជាស្រ្តី ព្រមទាំងមានការចូលរួមពីមេធាវីស្រ្តី ចំនួនប្រមាណ២០០នាក់។ ក្នុងពិធីក៏មានការឡើងអាននូវព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដោយលោកស្រីមេធាវី ឆឹង ចន្ថា សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងការថ្លែងចំណាប់អារម្មណ៍របស់តំណាងមេធាវីស្រ្តី ដោយលោកស្រី មួង ធនលាភី ព្រមទាំងការថ្លែងចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តរបស់តំណាងបុគ្គលិកស្រ្តីនៃគណៈមេធាវី ដោយលោកស្រីមេធាវី នៅ ច័ន្ទសុជាតា ប្រធាននាយកដ្ឋានបុគ្គលិក និងរដ្ឋបាលគណៈមេធាវី ផងដែរ។ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវមតិសំណេះសំណាល និងពាក្យពេចន៍ជូនពរប្រកបដោយអត្ថន័យដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី និងបុគ្គលិកគណៈមេធាវីជាស្រ្តី។ ចុងបញ្ចប់ លោកប្រធានគណៈមេធាវី ក៏មានវត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាដ៏ស្រស់ស្អាត ចែកជូនដល់សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ភរិយារបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវីជាស្រ្តី មេធាវីស្រ្តី បុគ្គលិកគណៈមេធាវីជាស្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី។ ពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាតរភាព សាមគ្គីភាព ស្នាមញញឹម សប្បាយរីករាយ និងវិបុលភាព។

J1 483099169 1166512865267933 5574337067619661968 n

J2 481946361 1166513128601240 654403127907193650 n

J3 481990097 1166512988601254 350777999426078009 n

J4 482266809 1166513635267856 7305087491883354927 n

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top