លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង១០០ថ្ងៃរបស់លោកមេធាវី ខៀវ សិព្វផន អត្តលេខ០៤៩
លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង១០០ថ្ងៃរបស់លោកមេធាវី ខៀវ សិព្វផន អត្តលេខ០៤៩
នាល្ងាចថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី អញ្ជើញទៅចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ និង១០០ថ្ងៃរបស់លោកមេធាវី ខៀវ សិព្វផន អត្តលេខ០៤៩។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានគណៈមេធាវី បាននាំយកសារលិខិតរំលែកមរណទុក្ខ និងគ្រឿងកិត្តិយសគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រភេទអនុស្សរណ៍ជាកិច្ចបច្ឆាមរណៈដល់លោកមេធាវី ព្រមទាំងតាវកាលិកមេធាវីទទួលមរណភាព ចំនួន ៤ ០០០ ០០០(បួនលាន)រៀល សម្រាប់ចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធធ្វើនៅផ្ទះលេខ៩២ ផ្លូវ២៨ បុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN




Facebook
LinkIn
Twitter
RSS
Google+