ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ចូលរួមកិច្ចប្រជុំអន្តរក្រសួងនៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ចូលរួមកិច្ចប្រជុំអន្តរក្រសួងនៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (គ.ត.ព.)


នាថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ចូលរួមកិច្ចប្រជុំអន្តរក្រសួងនៃគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (គ.ត.ព.) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នសរុបចំនួន ២៤។ គោលបំណងនៃកិច្ចប្រជុំនេះគឺ (១). រាយការណ៍អំពីបច្ចុប្បន្នភាពនៃការរៀបចំសមាសភាព គ.ត.ព. (២). ការធ្វើបទបង្ហាញស្ដីពីកាលបរិច្ឆេទ និងរបៀបវារៈនៃសិក្ខាសាលាស្ដីពីត្រៀមរៀបចំការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា (TPR) លើកទី៣ ក្រោមក្របខ័ណ្ឌអង្គការ WTO (៣). ការធ្វើបទបង្ហាញស្ដីពីកម្មវិធីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមក្របខ័ណ្ឌអង្គការ WTO និង (៤). កិច្ចពិភាក្សាអំពីការត្រៀមសម្រាប់កិច្ចប្រជុំ គ.ត.ព.។ គូសបញ្ជាក់ផងដែរថាអនុលោមតាមអនុក្រឹត្យលេខ ២៤អនក្រ.បក ស្តីពីការបង្កើតគណៈគណៈកម្មាធិការរៀបចំឯកសារសម្រាប់ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មកម្ពុជាក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ជាសមាជិកនៃគ.ត.ព. ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

A1 432739831 925001909419031 469151385406432892 n

A2 432772804 925001902752365 5615531717537332479 n

A3 432753546 925001939419028 992167429808720925 n

A4 432739713 925001946085694 767570399301993911 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top